ស្វែងរកពួកយើង:

បែកធ្លាយផលិតផលថ្មីៗរបស់ Apple ជាច្រើននៅលើប្រព័ន្ធអ៊ីនធឺណិត!

ដោយ

Koun Jab Luffy

17 ធ្នូ 2025 09:14 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយជាច្រើននាពេលថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Apple បាននឹងកំពុងតែអភិវឌ្ឍទៅលើផលិតផលថ្មីៗជាច្រើនដូចជា AirTag, HomePod Mini, iPad A19 Chip និង iPad Air M4។ នៅពេលនេះ មានការបែកធ្លាយថ្មីមួយទៀត បានបង្ហាញអំពីមុខងារពិសេសៗជាច្រើនរបស់ផលិតផលថ្មីនៃក្រុមហ៊ុន Apple ដែលត្រៀមនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 នេះផងដែរ។ តាមពាក្យចចាមអារ៉ាមចេញពី MacRumors ក៏ទើបតែបង្ហាញនូវបញ្ជីផលិតផល និងមុខងារជាច្រើនរបស់ក្រុមហ៊ុន Apple ដែលត្រូវគេរកឃើញនៅលើ iOS 26 beta ដូចគ្នា។
នៅលើបញ្ជីនេះ មានការបង្ហាញអំពីកូដនៃសមាសភាគខាងក្នុង បន្ទះឈីប និងផលិតផលថ្មីៗរបស់ក្រុមហ៊ុន Apple ទៀតផង។ ក្រុមហ៊ុន Apple អាចនឹងបង្ហាញនូវ AirTag 2, Studio Display 2 និងផលិតផល Smart Home Devices ជាច្រើនទៀតដូចជា Apple TV, Tabletop robot និង HomePod mini 2 នៅឆ្នាំក្រោយនេះ។
នៅក្នុងបញ្ជីនេះ ក៏មានបង្ហាញនូវ iPad 12 ជាមួយនឹងបន្ទះឈីប A19, iPad Air M4 និង iPhone ជំនាន់ថ្មីជាច្រើនទៀតដូចជា iPhone 17e, iPhone 18 Pro, iPhone 18 Pro Max និង Foldable iPhone ជាដើម។ សម្រាប់ស្មាតហ្វូន iPhone Air 2 ក៏មានការបែកធ្លាយកូដទៀតផង។ បន្ថែមពីនេះ ក៏មានការបង្ហាញនូវផលិតផល Macs និង Wearables Devices ផងដែរ។
Article image
នៅក្នុងបញ្ជីខាងលើនេះ មានការបញ្ជាក់ថា MacBook និងប្រើប្រាស់ជាមួយនឹងឈីប A18 Pro, M5 Pro/Max MacBook Pro និង M6 Pro/Max MacBook Pro ហើយក៏មាន MacBook Air M5, Mac Studio និង Mac mini ទៀតផង។ បន្ថែមពីនេះ សម្រាប់ឧបករណ៍ Wearables មាន Vision Air headset, AR glasses, Vision Pro, Apple Watch Series 12 និង Watch Ultra 4។ បញ្ជីនេះ ក៏មានកូដឈ្មោះ Apple SoCs ផងដែរ រួមមានដូចជា U3, M5 Pro/Max/Ultra, the M6, A20/A20 Pro និង S11៕
បែកធ្លាយផលិតផលថ្មីៗរបស់ Apple ជាច្រើននៅលើប្រព័ន្ធអ៊ីនធឺណិត!