ស្វែងរកពួកយើង:

បែកធ្លាយពណ៌ OPPO Find N5 ជាផ្លូវការ ជាមួយជម្រើសពណ៌ស្រស់ស្អាតជាច្រើន!

ដោយ

Koun Jab Luffy

11 កុម្ភៈ 2025 08:25 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មី បានអោយដឹងថា ក្រុមហ៊ុន OPPO បានត្រៀមខ្លួនបង្កើតនូវភាពភ្ញាក់ផ្អើលសម្រាប់ស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួន Find N5 ជាមួយនឹងការផ្តោតទៅលើការឌីស្សាញរូបរាងស្លីមយ៉ាងស្រស់ស្អាតមែនទែន។ មុននេះ ក្រុមហ៊ុននេះ ក៏ធ្លាប់បានទម្លាយរូបរាងរបស់ស្មាតហ្វូននេះនៅលើបណ្តាញសង្គមផងដែរ។ ពេលនេះ រូបភាព render ថ្មីមួយចេញពីអ្នកទម្លាយ Evan Blass និង  Arsene Lupin បង្ហាញនូវរូបភាពនៃការឌីស្សាញរបស់ស្មាតហ្វូននេះ ជាមួយនឹងពណ៌ដ៏ស្រស់ស្អាតបំផុត។
បើមើលទៅលើរូបភាពជាច្រើនខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Find N5 នេះ មានពណ៌ខ្មៅ ស និងស្វាយ។ បើមើលទៅរូបភាពនេះ ការឌីស្សាញរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ អាចជាការវិវត្តិថ្មីរបស់ស្មាតហ្វូន Find N3 ។ នៅលើស្មាតហ្វូនថ្មីនេះ គឺមានកាមេរ៉ារាងមូលខាងក្រោយធំជាមួយនឹងឡូហ្គោ OPPO នៅពីក្រោមវាផងដែរ។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ ក៏មានការផ្លាស់ប្តូរគួរអោយកត់សម្គាល់ថែមទៀត។ សម្រាប់គែម bezels របស់ស្មាតហ្វូននេះពិតជាស្តើងមែនទែន។
Article image
ជាមួយគ្នានេះ ក្រុមហ៊ុន OPPO ក៏បានត្រៀមខ្លួនក្លាយជាក្រុមហ៊ុនដែលបញ្ចេញនូវស្មាតហ្វូនស្តើងបំផុត និងរូបរាងតូចបំផុតរបស់ពិភពលោកទៅលើស្មាតហ្វូនបត់បាន Find N5។ តាមការបញ្ជាក់នៃរបាយការណ៍ជាច្រើនអោយដឹងថា ស្មាតហ្វូននេះនឹងមានកម្រាស់ត្រឹមតែ 4.2mm ប៉ុណ្ណោះ នៅពេលដែលបត់។ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះគឺ 2K OLED panel ខណៈពេលដែលអេក្រង់ខាងក្រៅ Cover របស់វា គឺជាអេក្រង់រាបស្មើធម្មតា។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានបន្ទះឈីប Snapdragon 8 Elite ផងដែរ។
Article image
ក្រៅពីរូបរាងស្លីមនេះ ស្មាតហ្វូនអេក្រង់បត់បាន Find N5 នឹងមានថាមពលថ្មដល់ទៅ  5700mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless fast charging ថែមទៀតផង។ ស្មាតហ្វូននេះ នឹងទ្រទ្រង់ទៅលើ IPX6, IPX8 និង IPX9 ថែមទៀតផង។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានសិនស័រស្កេនក្រយ៉ៅដៃនៅចំហៀងផងដែរ។ ស្មាតហ្វូនអេក្រង់បត់បាន Find N5 ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលជាមួយនឹងឈ្មោះហៅថាOnePlus Open 2 ៕
បែកធ្លាយពណ៌ OPPO Find N5 ជាផ្លូវការ ជាមួយជម្រើសពណ៌ស្រស់ស្អាតជាច្រើន!