ស្វែងរកពួកយើង:

បែកធ្លាយពាក្យចចាមអារ៉ាមបញ្ជាក់ថា ស្មាតហ្វូន Galaxy S9 អាចនឹងមានការផ្លាស់ប្តូរផ្ទាំងខាងក្រោយអោយកាន់តែមានភាពទាក់ទាញថែមទៀត

ដោយ

Koun Jab Luffy

30 តុលា 2017 07:20 ព្រឹក

អាន 2 នាទី

បើតាមការលើកឡើងរបស់អ្នកធ្វើការនៅប្រភពខាងក្នុងចេញពីប្រទេសចិន នៅក្នុងថ្ងៃនេះ បានបញ្ជាក់ថា បន្ទះផ្នែកខាងក្រោយរបស់ស្មាតហ្វូន Galaxy S9 អាចនឹងធ្វើការផ្លាស់ប្តូរអោយកាន់តែមានភាពទាក់ទាញថែមទៀត។ យោងតាមប្រភពខាងលើ បានបញ្ជាក់ថា ស្មាតហ្វូន S Series ជំនាន់ថ្មី បន្ទាប់របស់ក្រុមហ៊ុន Samsung ក៏នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះដូចគ្នាទៅនឹងស្មាតហ្វូន Galaxy Note 8 អញ្ចឹងដែរ។ បន្ថែមពីនេះ ក៏នូវមានលក្ខណៈផ្សេងមួយទៀត ដែលត្រូវបានគេដឹងថា គឺខុសប្លែកពីស្មាតហ្វូន Galaxy Note 8 នោះគឺការប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃ មិនមែននៅខាងក្រោយទៀតនោះគឺស្ថិតនៅក្រោមអេក្រង់តែម្តងរបស់ Galaxy S9 និង Galaxy S9 Plus ។
គួរបញ្ជាក់ថា កន្លងមក មានបញ្ហាជាច្រើន បានកើតឡើងនៅលើ Galaxy S8 ដោយសារតែក្រុមហ៊ុន Samsung បានដាក់ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ា ហើយក្រុមហ៊ុន Samsung ក៏ដាក់ប្រព័ន្ធស្កេនក្រយ៉ៅដៃនេះនៅជាប់កាមេរ៉ាភ្លោះ និងភ្លើង LED Flash នៅលើ Galaxy Note 8 ហើយអ្នកប្រើប្រាស់មួយចំនួនក៏មិនសប្បាយចំពោះរឿងនេះដែរ។ មតិយោបល់មួយចំនួនរបស់អ្នកប្រើប្រាស់ បានជម្រុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងនេះ ធ្វើការផ្លាស់ប្តូរប្រព័ន្ធស្កេនក្រយ៉ៅដៃនេះ ដាក់ស្ថិតនៅក្រោមប្រព័ន្ធកាមេរ៉ារបស់ Galaxy S9 ជាមួយនឹងការរចនាជារូបរាងមូលវិញ។ សម្រាប់ស្មាតហ្វូន Galaxy Note 8 ដែលភ្ជាប់ជាមួយនឹងភ្លើង LED Flash រួមជាមួយនឹងមុខងារ Heart Rate Monitors ក៏ទទួលការស្នើរដែរដោយជម្រុញក្រុមហ៊ុន Samsung ឱ្យធ្វើការបន្ថែមនូវមុខងារកាន់តែច្រើន និងការរចនារូបរាងកាន់តែស៊ីវិល័យបន្ថែមទៀតសម្រាប់ស្មាតហ្វូនឆ្នាំ 2018 ខាងមុខនេះ។
សម្រាប់ស្មាតហ្វូន Galaxy S9 និង Galaxy S9 Plus ត្រូវបានគេរំពឹងថា នឹងប្រកាសបង្ហាញខ្លួននៅចុងខែរដូវរងារ ឬនៅដើមខែរដូវផ្ការីក ហើយវាប្រហែលជាស្ថិតនៅក្នុងពេលណាមួយនៅអំឡុងព្រឹត្តិការណ៍ Mobile World Congress 2018 ដែលធ្វើឡើងចាប់ពីថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះហើយ។ សម្រាប់ព្រឹត្តិការណ៍ Unpacked Event របស់ក្រុមហ៊ុន Samsung គឺការប្រកាសបង្ហាញស្មាតហ្វូនម៉ូដែលថ្មីៗ ហើយការដាក់លក់នៅជុំវិញពិភពលោកគឺនៅក្នុងខែមេសា៕
បែកធ្លាយពាក្យចចាមអារ៉ាមបញ្ជាក់ថា ស្មាតហ្វូន Galaxy S9 អាចនឹងមានការផ្លាស់ប្តូរផ្ទាំងខាងក្រោយអោយកាន់តែមានភាពទាក់ទាញថែមទៀត