ស្វែងរកពួកយើង:

បែកធ្លាយព័ត៌មានថា Xiaomi 16 Pro នឹងបំពាក់នូវកាមេរ៉ា Periscope ថ្មី

ដោយ

Koun Jab Luffy

01 សីហា 2025 11:03 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ មានអ្នកទម្លាយម្នាក់បានចេញមកបញ្ជាក់ព័ត៌មានលម្អិតជាច្រើនអំពីស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi។ តាមរយៈនៃការបែកធ្លាយខាងលើនេះ គឺបានបង្ហាញពីកាមេរ៉ា Periscope Telephoto ដែលនឹងមានដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Pro ដែលត្រៀមនឹងបង្ហាញខ្លួនចុងឆ្នាំនេះ។ យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយដែលមានឈ្មោះថា Kartikey Singh បង្ហោះនៅលើបណ្តាញសង្គម X បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ អាចនឹងបោះបង់ក្រុមហ៊ុន Sony ក្នុងការនាំយកនូវសេនស័រថ្មីរបស់ក្រុមហ៊ុន Samsung ទៅលើកាមេរ៉ា periscope telephoto សម្រាប់ស្មាតហ្វូន Xiaomi 16 Pro។
គួររំលឹកផងដែរថា ស្មាតហ្វូន Xiaomi 15 Pro ដែលចេញលក់កន្លងមក គឺត្រូវបានក្រុមហ៊ុន Xiaomi បំពាក់នូវកាមេរ៉ា Sony IMX858 គាំទ្រជាមួយនឹងមុខងារហ៊្សូម 5x Optical Zoom និងសិនស័រ 1/2.51-អ៊ីង sensor។ ស្មាតហ្វូន Xiaomi 16 Pro ជំនាន់ថ្មីនេះ នឹងប្រើប្រាស់នូវសិនស័រ Samsung ISOCELL JN5 sensor ផងដែរ។ ប្រព័ន្ធកាមេរ៉ាខាងលើនេះ គឺមានទំហំសិនស័រតូចជាងមុនដែលមានទំហំ 1/2.76 អ៊ីង ដែលថ្មីៗនេះ គឺប្រើប្រាស់នៅលើស្មាតហ្វូន Nothing Phone (3)។
ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ នេះគឺជាកាមេរ៉ា Telephoto ដែលធ្លាប់មាននៅលើស្មាតហ្វូន Xiaomi 15 រួចមកហើយ។ សម្រាប់ Telephoto របស់ស្មាតហ្វូននេះ គឺមិនមែនជាកាមេរ៉ា Periscope ដែលមានកម្រិត 2.6x optical zoom នោះទេ គឺខុសប្លែកពីកាមេរ៉ា Periscope Lens របស់ស្មាតហ្វូន Phone (3) ដែលគាំទ្រជាមួយនឹង 3x Zoom។ ប្រភពខាងលើនេះ និយាយថា កាមេរ៉ា Telephoto នៅលើ Xiaomi 16 Pro គឺអាចថតជាមួយមុខងារ macro mode ផងដែរ។
Article image
អ្នកទម្លាយ Kartikey បានបន្តបន្ថែមថា សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 វិញ គឺមិនមានការប្រើប្រាស់នូវសិនស័រ Periscope នោះទេ ដែលនេះ មានន័យថា កាមេរ៉ា Telephoto គឺមិនមានការផ្លាស់ប្តូរនោះទេ ប្រៀបធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុន។ ដូច្នេះតាមរយៈនៃព័ត៌មាននេះ មានការកត់សម្គាល់ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 និង Xiaomi 16 Pro នេះ អាចនឹងមានការបំពាក់នូវប្រព៌ន្ធកាមេរ៉ាខុសគ្នារវាងស្មាតហ្វូនទាំងនេះ៕
បែកធ្លាយព័ត៌មានថា Xiaomi 16 Pro នឹងបំពាក់នូវកាមេរ៉ា Periscope ថ្មី