ស្វែងរកពួកយើង:

បែកធ្លាយព័ត៌មានលម្អិតកាមេរ៉ាគោលដែលនឹងប្រើប្រាស់នៅលើ Huawei Pura 90 Series

ដោយ

Koun Jab Luffy

30 ធ្នូ 2025 09:51 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយថ្មីមួយនាពេលថ្មីៗនេះ បានបង្ហើបថា ស្មាតហ្វូនស៊េរីថ្មី Huawei Pura 90 Series អាចនឹងមាន ការផ្លាស់ប្តូរទៅលើកាមេរ៉ាគោល ខណៈដែលស្មាតហ្វូនលំដាប់ Flagship ថ្មីនេះ គឺស្ថិតនៅក្នុងការអភិវឌ្ឍហើយ ដោយគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងឆ្នាំ 2026 ខាងមុខនេះថែមទៀតផង។ ផ្អែកតាមការបែកធ្លាយចេញពីអ្នលទម្លាយDigital Chat Station បានបញ្ចេញនូវនូវព័ត៌មានថ្មីៗទាក់ទងនឹងកាមេរ៉ាគោលរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 series នេះហើយ ដោយបញ្ជាក់ថ នឹងមានការ upgrade ពីលើស្មាតហ្វូន Huawei Pura 80 ទៀតផង។
តាមអ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 គឺត្រួវបានធ្វើតេស្តទៅលើកាមេរ៉ាគោល 1 អ៊ីង ផងដែរ ប៉ុន្តែនៅមិនទាន់ច្បាស់នោះទេថា Lens ដែលនឹងត្រូវបានប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះ គឺជារបស់ SmartSens ឬ OmniVision។ តាមការវិវត្តនៃកាមេរ៉ាថ្មីៗនេះ គឺអាចបញ្ជាក់ថា គឺជាការផ្លាស់ប្តូរដ៏សំខាន់របស់ស្មាតហ្វូន Huawei Pura 90 Series ជាក់ជាមិនខាន ហើយកាមេរ៉ាថ្មីនេះអាចថតរូបភាពបានច្បាស់គុណភាពខ្ពស់។
Article image
បន្ថែមពីនេះទៀតនោះ អ្នកទម្លាយរូបនេះ បានបន្តនិយាយថា ក្រុមហ៊ុន Huawei អាចនឹងកែប្រែទៅលើ Zoom Lenses ថ្មីចំនួន 2។ សម្រាប់ Lens របស់មានទំហំ 200MP ខណៈដែល lens មួយទៀត គឺមានទំហំ 50MP។ កាមេរ៉ាទាំងពីរនេះទ្រទ្រង់នូវ 1/1.28 អ៊ីង ហើយនឹងប្រើប្រាស់នៅលើស្មាតហ្វូន  2026 Pura series ផងដែរ។  ក្រៅពីកាមេរ៉ាគោលនិងកាមេរ៉ា Telephoto នេះ អ្នកទម្លាយនេះ បានបន្ថែមថា ស្មាតហ្វូន Huawei Pura 90 នេះក៏មានការ upgrade ទៅលើកាមេរ៉ា multispectral ផងដែរ។
Article image
សូមជំរាបថា ក្រុមហ៊ុន Huawei ក៏មានគម្រោងនៅក្នុងការពង្រឹងទៅលើកាមេរ៉ា Zoom របស់ស្មាតហ្វូន Pura 90 ។ កាមេរ៉ានេះ ក៏អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា continuous optical zoom technology ក្នុងការពង្រឹងទៅលើបទពិសោធន៍នៃ Zoom កាន់តែអស្ចារ្យបំផុត។ កាមេរ៉ារបស់ស្មាតហ្វូននេះ អាចនឹងបំពាក់នូវ RYYB filters ផងដែរ៕
បែកធ្លាយព័ត៌មានលម្អិតកាមេរ៉ាគោលដែលនឹងប្រើប្រាស់នៅលើ Huawei Pura 90 Series