ស្វែងរកពួកយើង:

បែកធ្លាយព័ត៌មានលម្អិតជាលើកដំបូងរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 FE

ដោយ

Koun Jab Luffy

14 តុលា 2024 09:51 ព្រឹក

អាន 2 នាទី

Article image
ខណៈសល់ 3 ខែទៀត ដល់ថ្ងៃដែលក្រុមហ៊ុន Samsung ប្រកាសចេញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Galaxy S25 Series នោះ នៅពេលនេះ មានព័ត៌មានលម្អិតជាច្រើនអំពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 FE នេះហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ត្រូវបានគេមើលឃើញថា ក៏បន្តត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនម៉ូដែល Fan Edition ស៊េរីថ្មីរបស់ខ្លួនថែមទៀតផងដែរ។
យោងតាមរបាយការណ៍មួយចេញពីសារព័ត៌មាន TheElec បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 FE ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2025 ខាងមុខនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានរូបរាងស្លីមជាងមុនបើធៀបជាមួយនឹងស្មាតហ្វូន Galaxy S24 FE ដែលមានកម្រាស់ 8mm។
មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេ អំពីកម្រាស់នៃភាពស្លីមរបស់ស្មាតហ្វូន Galaxy S25 FE ប៉ុន្តែបើមើលទៅលើស្មាតហ្វូន Galaxy S24 (7.6mm)។ ដើម្បីធ្វើអោយស្មាតហ្វូននេះកាន់តែស្តើងជាងមុននោះ ក្រុមហ៊ុនSamsung អាចនឹងប្រើប្រាស់នូវថាមពលថ្ម ដែលមានកម្រ៉ាស់ស្តើងជាងមុន ប៉ុន្តែទំហំធំជាងមុន។
Article image
ការប្រើប្រាស់នូវថាមពលថ្មធំជាងមុននេះ អាចនឹងមានការផ្លាស់ប្តូរទៅលើទម្រង់នៃ Main Circuit Board របស់ស្មាតហ្វូននេះផងដែរ។ របាយការណ៍ខាងលើនេះ បានអះអាងថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវអេក្រង់ទំហំ 6.7-អ៊ីង ដែលដូចទៅនឹងអេក្រង់របស់ស្មាតហ្វូន Galaxy S24 FE ។ ក្រុមហ៊ុន Samsung បានបង្កើនទៅលើទំហំអេក្រង់របស់ស្មាតហ្វូន Galaxy S24 FE បើធៀបជាមួយនឹងស្មាតហ្វូន Galaxy S23 FE គឺមានទំហំត្រឹមតែ 6.2-អ៊ីង ហើយក៏នឹងមានអេក្រង់ទំហំ (4,700mAh) ថែមទៀតផង៕
បែកធ្លាយព័ត៌មានលម្អិតជាលើកដំបូងរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 FE