
ក្រុមហ៊ុន Vivo ត្រូវបានគេរំពឹងថា នឹងធ្វើការនៅលើថេប្លេត Pad 3 ដែលជាថេប្លេតជំនាន់ថ្មីរបស់ខ្លួន ដែលមានតម្លៃសមរម្យនៅក្នុងត្រកូល Pad 3 Pro ដែលទើបតែបង្ហាញខ្លួនកាលពីនៅដើមឆ្នាំកន្លងនេះ។ ខណៈពេលដែលព័ត៌មានលម្អិតផ្លូវការអំពីថេប្លេតនេះ មិនទាន់ទម្លាយច្រើននោះ នៅក្នុងពេលនេះ អ្នកទម្លាយ Digital Chat Station បានបង្ហោះអំពីព័ត៌មានមួយចំនួនអំពីថេប្លេត Pad 3 នេះផងដែរ។
ថេប្លេត Pad 3 ត្រូវគេរាយការណ៌ថា នឹងមានអេក្រង់ទំហំ 12.1 អ៊ីង LCD គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2800x1968 pixels ហើយអេក្រង់នេះ មានកម្រិត 144Hz refresh rate ដែលល្អសម្រាប់អ្នកលេងហ្គេម ឬអ្នកដែលចង់បាននូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យបំផុតនោះ។ ថេប្លេតនេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen3 ដែលជាបន្ទះឈីប sub-flagship របស់ក្រុមហ៊ុន Qualcomm ដែលអ្នកអាចប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃបាន រួមទាំងការលេងហ្គេមថែមទៀត។

ថេប្លេតថ្មីនេះ នឹងមានថាមពលថ្មទំហំ 10000mAh។ សម្រាប់កាមេរ៉ានៅលើថេប្លេត Pad 3 នេះ មានការបំពាក់នូវសិនស័រកាមេរ៉ាខាងមុខទំហំ 5-Megapixels និងកាមេរ៉ាខាងក្រោយទំហំ 8-Megapixel។ សម្រាប់ប្រព័ន្ធសុវត្ថិភាពរបស់ថេប្លេត គឺបច្ចេកវិទ្យា 2D facial recognition រ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB។ មានពាក្យចចាមអារ៉ាមជាច្រើនទៀត បានបញ្ជាក់ថា ថេប្លេត Vivo Pad 3 នេះអាចជា rebrand របស់ថេប្លេត iQOO Pad 2។

អ្នកទម្លាយរូបនេះ បានបញ្ជាក់អំពីការប្រើប្រាស់នូវ “Pad 3 / Pad 2” ដែលនេះ បានបង្ហាញថា vivo Pad 3 អាចនឹងបង្ហាញខ្លនជាថេប្លេត iQOO Pad 2 នៅក្នុងទីផ្សារមួយចំនួនផងដែរ។ បន្ថែមពីនេះទៀតនោះ លេខម៉ូដែលដូចគ្នានេះ ក៏បានរកឃើញនៅលើវិញ្ញាបនបត្រ 3C របស់ចិនសម្រាប់ឧបករណ៍ទាំងពីរនេះផងដែរ។ vivo Pad 3 (ឬ iQOO Pad 2) គឺជាថេប្លេតថ្នាក់កណ្តាលកម្រិតខ្ពស់ដែលមានអេក្រង់ធំ បន្ទះឈីបខ្លាំងក្លា និងថាមពលថ្មធំជាងមុន។ ក្រុមហ៊ុននេះ នៅមិនទាន់បានទម្លាយជាផ្លូវការអំពីថេប្លេតនេះនៅឡើយទេ៕
