ស្វែងរកពួកយើង:

បែកធ្លាយព័ត៌មានលម្អិតរបស់អេក្រង់ដែលប្រើលើស្មាតហ្វូនបត់ Huawei Pocket 3

ដោយ

Koun Jab Luffy

24 កុម្ភៈ 2025 07:53 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយបានទម្លាយនូវព័ត៌មានលម្អិតនៃអេក្រង់របស់ស្មាតហ្វូន Huawei Pocket 3។ ស្មាតហ្វូនបត់បាននេះ នឹងបង្ហាញខ្លួននៅខែក្រោយនេះហើយ។ ទន្ទឹមនឹងនេះផងដែរ អ្នកទម្លាយម្នាក់បានទម្លាយនូវលក្ខណៈសម្បត្តិនៃអែក្រង់ និងបន្ទះឈីប Kirin processor សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូននេះផងដែរ។ កាលពីពេលមុននេះ អ្នកទម្លាយ SmartPikachu បាននិយាយថា ស្មាតហ្វូនបត់បាន Pocket 3 នឹងមាន 2 ម៉ូដែលនោះគឺ  Standard និង Custom Edition ដូចទៅនឹងម៉ូឌែលជំនាន់មុន។
អ្នកទម្លាយរូបនេះ ក៏បានចែករំលែកនូវទំហំអេក្រង់របស់ស្មាតហ្វូន Huawei Pocket 3 ផងដែរ។ ស្មាតហ្វូនអេក្រង់បត់នេះ នឹងមានអេក្រង់ទំហំ 6.3-អ៊ីងសម្រាប់ម៉ូដេល Standard និងទំហំ 6.9-អ៊ីងទៅលើម៉ូដែល Custom។ បើមើលទៅលើស្មាតហ្វូន Pocket 2 នោះ គឺមានអេក្រង់ទំហំ 6.94-អ៊ីង foldable LTPO OLED គាំទ្រជាមួយនឹងកម្រិត 87.2% screen-to-body ratio ។ ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏មានអេក្រង់ខាងក្រៅ 1.15-អ៊ីង cover display បង្ហាញចេញជាមួយនឹងទំហំ 340x340 pixels ផងដែរ។
Article image
នៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះ ថែមទាំងមានការទម្លាយថា Pocket 3 នឹងក្លាយជាស្មាតហ្វូន flip-flop ដ៏តូចបំផុត។ ស្មាតហ្វូនអេក្រងបត់បាននេះ នឹងមានការឌីស្សាញរូបរាងថ្មីកាន់តែប្លែក កម្មវិធី software ថ្មីៗ និងបំពាក់នូវ hardware កម្រិតខ្ពស់ថែមទៀត។
Article image
ក្រៅពីព័ត៌មាននៃអេក្រង់នេះ អ្នកទម្លាយនេះ បានបន្ថែមថា ស្មាតហ្វូនអេក្រង់បត់បាន Pocket 3 អាចនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9010 ឬ 9020។ ផ្អែកទៅលើម៉ូដែលមុននេះ ស្មាតហ្វូនអេក្រង់បត់បាននេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9010 5G ផងដែរ។ ស្មាតហ្វូន Pocket 3 នឹងបង្ហាញខ្លួននៅក្នុងខែមីនាខាងមុខនេះ៕
បែកធ្លាយព័ត៌មានលម្អិតរបស់អេក្រង់ដែលប្រើលើស្មាតហ្វូនបត់ Huawei Pocket 3