ស្វែងរកពួកយើង:

បែកធ្លាយព័ត៌មាន Xiaomi Mix Flip មុនការប្រកាសចេញជាផ្លូវការណ៌លើទីផ្សារសកលឆាប់ៗនេះ

ដោយ

Koun Jab Luffy

17 សីហា 2024 11:02 ថ្ងៃត្រង់

អាន 3 នាទី

Article image
កាលពីខែមុននេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi Mix Fold 4 និង Mix Flip នៅលើទីផ្សារប្រទេសចិន។ សម្រាប់វត្តមានរបស់ម៉ូដែល Mix Flip ថ្មីនេះ គឺជាការបង្ហាញវត្តមានលើកដំបូងហើយសម្រាប់ក្រុមហ៊ុននេះខណៈដែលដៃគូរនានាបានប្រកាសចេញមុនរួចហើយ។
បើតាមរបាយការណ៌ខាងលើនេះបានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន Mix Fold 4 គឺប្រហែលជាដាក់លក់នៅលើទីផ្សារប្រទេសចិនតែប៉ុណ្ណោះ ខណៈដែលស្មាតហ្វូនម៉ូដែល Mix Flip គឺនឹងមានលក់នៅលើទីផ្សារសកល។ នៅមុនការសម្ពោធកន្លងមក អ្នកទម្លាយ Sudhanshu Ambhore បានបង្ហោះនៅលើ FAQ’s page ថា ស្មាតហ្វូន Xiaomi Mix Flip នឹងមានលក់នៅលើទីផ្សារសកល។ នៅលើផេកនេះក៏មានការបង្ហាញចេញនូវលក្ខណៈសម្បត្តិទូទៅមួយចំនួននៅមុនការប្រកាសចេញផងដែរ។
Article image
ជាមួយនិងការដាក់លក់នៅលើទីផ្សារសកលនេះ នៅលើ Xiaomi Mix Flip FAQ page នេះ  គឺមានការបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាននេះ មានទំហំ 12GB និង 16GB LPDDR5x RAM ហើយនិងមានអង្គចងចាំ UFS 4.0 ទំហំ 256GB, 512GB និង 1TB។ នៅលើស្មាតហ្វូននេះក៏មានមុខងារបន្ថែមរ៉េម virtual RAM ទំហំ 8GB, 16GB និង 32 GB ផងដែរ។ ស្មាតហ្វូននេះមានពណ៌ black, white និង purple។ មានការបញ្ជាក់ថា Mix Flip នឹងមានការប្រកាសចេញឆាប់ៗនេះហើយ ដែលអាចនឹងធ្វើឡើងនៅដើមខែកញ្ញាខាងមុខនេះហើយ។
ស្មាតហ្វូន Xiaomi Mix Flip មានអេក្រង់បត់ខាងក្នុងទំហំ 6.86-អ៊ីង Foldable OLED TCL C8+ ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ ដែលមានទំហំ 2912x1224 pixels និងរត់នៅលើល្បឿន 120Hz refresh rate, LTPO technology និងពន្លឺអេក្រង់ដល់់ទៅ 3000 nits ជាមួយនឹង 2160Hz PWM dimming ។
អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ មានទំហំ 4.01-អ៊ីង OLED TCL C8+ ជាមួយនឹងកម្រិតភាពច្បាស់បានទំហំ 1392x1208 pixels ល្បឿន 120Hz refresh rate និងមានពន្លឺ 2500 nits ហើយថែមទាំងមានការគាំទ្រដោយ 2160Hz PWM dimming និងការពារដោយកញ្ចក់រឹងមាំ Dragon Crystal Glass របស់ Xiaomi ទៀតផង។ នៅពេលដែលបិទស្មាតហ្វូននេះមានវិមាត្រ 74x74x16mm ហើយនៅពេលដែលបើកវាមានទំហំ 167.5x74x7.6mm ។ ស្មាតហ្វូននេះមានទម្ងន់ប្រហែលជា 192g។
ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3, LPDDR5x RAM និង UFS 4.0។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,780mAh ទ្រទ្រង់ជាមួយនឹងកម្លាំងសាក 67W charging។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 14 ដែលមានការផ្អែកជាមួយនឹង HyperOS 1.0 ទៀតផង។
Article image
ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 32-Megapixel និងកាមេរ៉ាខាងក្រោយ ដែលមានទំហំ 50-megapixel មានមុខងារ OIS និង 50-Megapixel OV60A4 telephoto lens ទ្រទ្រង់ជាមួយនឹងការហ៊្សូម 2x zoom ហើយក៏មាន OIS ដូចគ្នា។ បន្ថែមពីនេះ វាក៏មានមុខងារ side-facing fingerprint scanner, 3500mm² 3D VC liquid cooling system, dual speakers និង  advanced battery management និង signal enhancement chips ថែមទៀត។
បែកធ្លាយព័ត៌មាន Xiaomi Mix Flip មុនការប្រកាសចេញជាផ្លូវការណ៌លើទីផ្សារសកលឆាប់ៗនេះ