ស្វែងរកពួកយើង:

បែកធ្លាយរូបភាពជាច្រើនរបស់ Motorola Razr 50 Ultra ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ

ដោយ

Koun Jab Luffy

07 ឧសភា 2024 05:10 ល្ងាច

អាន 2 នាទី

Article image
ស្មាតហ្វូនបត់បានថ្មីរបស់ក្រុមហ៊ុន Motorola នោះគឺ Razr 50 Ultra អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពីរូបភាពពិតរបស់ស្មាតហ្វូនបត់បានមួយនេះ បានបែកធ្លាយនៅលើអនឡាញ។ រូបភាពថ្មីនេះ ត្រូវទម្លាយចេញពីអ្នកទម្លាយ Sudhanshu Ambhore តាមរយៈ 91Mobiles។
មើលទៅលើស្មាតហ្វូនថ្មីនេះ ហាក់មិនមានការផ្លាស់ប្តូរច្រើននោះទេទៅលើការឌីស្សាញបើធៀបជាមួយនឹងស្មាតហ្វូន Razr 40 Ultra នេះ។ បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានភាពស្រដៀងគ្នាទៅនឹងអេក្រង់ cover និងកាមេរ៉ាផ្តេក។ លោកអ្នក ក៏អាចមើលឃើញទៅលើម៉ាកយីហោ Razr របស់ក្រុមហ៊ុន Motorola ។ ស្មាតហ្វូននេះមានរន្ធប្រហោង punch-hole សម្រាប់កាមេរ៉ា selfie ផងដែរ។
បន្ថែមពីនេះទៀតនោះ របាយការណ៍មួយទៀត ក៏មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB។ ស្មាតហ្វូននេះមានពណ៌ខៀវ ទឹកក្រូច និងបៃតង។ ស្មាតហ្វូន Razr 50 Ultra នេះក៏មានវិញ្ញាបនបត្រ BIS ហើយវាអាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាផងដែរ។ ក្រៅពីនេះ យើងបានដឹងតិចតួចប៉ុណ្ណោះ អំពីស្មាតហ្វូនបត់បានខាងមុខនេះ។
Article image
សូមជំរាបថា ស្មាតហ្វូន Razr 40 Ultra ដែលមានវត្តមានកន្លងមក គឺមានអេក្រង់ 6.9-inch LTPO OLED main display និង  3.6-inch cover screen ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 12-megapixel + 13-megapixel ខណៈពេលដែលកាមេរ៉ាខាងមុខមានទំហំ  32-megapixel ។ ស្មាតហ្វូននេះមានបន្ទះឈីប  Snapdragon 8+ Gen 1 SoC និងថាមពលថ្មទំហំ 3,800mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 30W wired charging ។ ក្រុមហ៊ុន Motorola ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនបត់បាន Razr 40 Ultra នៅក្នុងខែមិថុនាឆ្នាំមុននេះ ដូចនេះ វាពិតជាមានឱកាសដែលស្មាតហ្វូនជំនា់ថ្មីនេះអាចនឹងបង្ហាញខ្លួននៅខែក្រោយនេះគឺនៅក្នុងខែមិថុនាខាងមុខនេះ៕