ស្វែងរកពួកយើង:

បែកធ្លាយរូបភាពថ្មីរបស់ស្មាតហ្វូន Galaxy S24 FE មានគែមអេក្រង់ស្តើង ប៉ុន្តែមានតួខ្លួនទំហំធំជាងជំនាន់មុន

ដោយ

Koun Jab Luffy

17 មិថុនា 2024 08:47 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីខកខាននៅក្នុងការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy S22 FE រួចមក នៅពេលនេះ ក្រុមហ៊ុន Samsung បាន ត្រៀមប្រកាសចេញនូវវត្តមានស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Fan Edition Galaxy S នេះថែមទៀតហើយ។ យោងតាម របាយការណ៌ដែលចេញផ្សាយនពេលនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការបង្ហាញវត្តមាន Galaxy S24 FE ហើយ ដោយថែមទាំងមានការបញ្ចេញនូវរូបភាពថ្មីរបស់ Galaxy S24 FE ដែលមានការឌីស្សាញជាមួយកម្រ៉ាស់ ស្តើងថែមទៀតផង។ ប៉ុន្តែរូបរាងថ្មីនេះត្រូវបានគេនិយាយថា នៅតែមានកម្រ៉ាស់ក្រាស់ដដែល។
គូរបញ្ជាក់ថា ការឌីស្សាញរូបរាងរបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy S24 FE ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួន ជាលើកដំបូងនៅលើ OnLeaks និង GizNext។ ផ្អែកលើរូបភាព CAD renders ដែលបានបែកធ្លាយនេះ គឺមានកម្រ៉ាស់ជាង ជំនាន់មុន Galaxy S23 FE។ ស្មាតហ្វូនជំនាន់ថ្មី Galaxy S24 FE មានទំហំ 162x77.3x8mm ប្រៀបធៀបជាមួយ Galaxy S23 FE គឺមានទំហំ158x76.5x8.2mm។
Article image
ប្រសិនបើរូបភាពថ្មីនេះ ផ្លូវការមែននោះ Galaxy S24 FE នឹងមានការបំពាក់នូវកាមេរ៉ាក្រោយចំនួន 3 គ្រាប់ និងគែមជុំវិញ ឌីស្សាញពីលោហៈដែលមានសភាពរាបស្មើរ ហើយនិងមានរន្ធ USB Type-C នៅផ្នែកខាងក្រោម។ សម្រាប់ប៊ូតុង Power និងសម្លេង គឺមានការឌីស្សាញនៅជ្រុងផ្នែកខាងស្តាំ។ បើមើលទៅលើរូបរាបទាំងមូលវិញ គឺមានការឌីស្សាញដូចគ្នាជាមួយនិង  Galaxy S24 និង Galaxy S24+ អញ្ចឹង ដោយគគែមអេក្រង់ខាងក្រោមមានកម្រ៉ាស់ជាងជ្រុងទាំង 3 បន្តិច។
កន្លងងមកមានការទម្លាយថា Galaxy S24 FE នឹងមានការបំពាក់នូវបន្ទះឈីប Exynos 2400 នៅលើទីផ្សារទូទាំងពិភព លោក។ បន្ទះឈីបនេះ គឺមាន 10 Cores ដូចបន្ទះឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S24 និង Galaxy S24+ អញ្ចឹងដែរ។ Galaxy S24 FE ធ្លាប់បានបង្ហាញវត្តមាននៅលើ Geekbench ជាមួយរ៉េមទំហំ 12GB និងរត់នៅលើ Android 14 (One UI 6)។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP និងកាមេរ៉ាមុខទំហំ 10MP ដូចគ្នាជាមួយនិងជំនាន់មុនៗចឹងដែរ។ សម្រាប់ពីរគ្រាប់ទៀត អាចនឹងមានទំហំ 12MP ultrawide ឬទំហំ 8MP/10MP telephoto ដែលហ៊្សូមបាន 3x optical zoom។
Article image
Galaxy S24 FE អាចនឹងប្រើប្រាស់នូវកម្លាំងសាក 25W fast charging ហើយនិងមានបច្ចេកវិទ្យាការពារទឹក និងធូលី IP67 ប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ក៏ដូចជា Stereo speakers រួមនិង wireless charging ផងដែរ។ សម្រាប់ការតភ្ជាប់វិញ នៅលើស្មាតហ្វូននេះ គឺមានការបំពាក់ជាមួហនូវ GNSS, 5G, Wi-Fi 6E, Bluetooth 5.3, NFC, រន្ធ USB 3.2 Type-C port។ Samsung អាចនឹងបង្ហាញវត្តមាននៅចុងឆ្នាំ 2024 ឬដើមឆ្នាំ 2025។
បែកធ្លាយរូបភាពថ្មីរបស់ស្មាតហ្វូន Galaxy S24 FE មានគែមអេក្រង់ស្តើង ប៉ុន្តែមានតួខ្លួនទំហំធំជាងជំនាន់មុន