
យោងតាមដំណឹងថ្មីៗនេះ បានបញ្ជាក់អោយដឹងថា Samsung នឹងមានការប្រកាសចេញនូវស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីរបស់ខ្លួននៃត្រកូល Galaxy A-series ចំនួន 2 រួមមាន Galaxy A55 និង A35 នាពេលឆាប់ៗនេះហើយ។ នៅថ្ងៃនេះ មានការចែកចាយជាថ្មីនូវរូបភាពថ្មីរបស់ Galaxy A35 ថែមទៀតហើយ តាមរយៈស្ថាប័ន RRA ប្រទេសកូរ៉េខាងត្បូង។
រូបភាពខាងលើនេះ គឺមានការបង្ហាញថា ស្មាតហ្វូននេះមានខ្នងក្រោយរាបស្មើរ ហើយនិងមានម៉ូឌុលកាមេរ៉ាដូចគ្នាទៅនឹងស្មាតហ្វូន Samsung ថ្មីៗនេះអញ្ចឹង។ ជាមួយគ្នានេះ ក៏មានការបង្ហាញទៀតថា ស៊ុមជុំវិញក៏មានការឌីស្សាញរាបស្មើរនិងមានបន្ថែមនូវប៊ូតុង “Key Island” ទៀតផង។

ជាមួយនិងព័ត៌មានថ្មីនេះ នៅលើបញ្ជីរបស់ RRA មិនទាន់មានការបង្ហាញនូវព័ត៌មានរបស់ស្មាតហ្វូននេះទេ ក្រៅពីការឌីស្សាញរូបរាងរបស់ Galaxy A35 នេះ។ គួរបញ្ជាក់ថា កាលពីពេលមុននេះមានការទម្លាយថា អេក្រង់ស្មាតហ្វូននេះ មានរន្ធមួយគ្រាប់នៅចំកណ្តាល។ ហើយស្មាតហ្វូននេះ អាចនឹងមានអេក្រង់ទំហំ 6.6-អ៊ីង ល្បឿន 120Hz refresh rate។ Galaxy A35 ត្រូវបានគេនិយាយថា មានជម្រើសពណ៌ icy blue, lilac, និង navy blue color។

ជាមួយគ្នានេះនៅលើបញ្ជីរបស់ Geekbench benchmark listing ក៏មានការបង្ហាញថា A35 នឹងមានបន្ទះឈីប Exynos 1380 ដែលជាឈីប octa-core processor មាន 4 គ្រាប់ Cortex-A55 រត់ល្បឿន 2.0GHz និង 4 គ្រាប់ទៀត Cortex-A78 រត់ល្បឿន 2.4GHz ហើយក៏មានការគាំទ្រនូវក្រាហ្វិក Mali-G68 MP5 GPU រួមជាមួយនិង AI Engine កម្រិត 4.9TOPS power ថែមទៀត។ នៅលើបញ្ជីនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះមានរ៉េម 6GB និងប្រើប្រាស់នូវ Android 14 ផ្អែកលើ Samsung’s One UI 6 ផងដែរ។
