ស្វែងរកពួកយើង:

បែកធ្លាយរូបភាពថ្មីៗជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី vivo X100s នៅមុនការប្រកាសជាផ្លូវការ

ដោយ

Koun Jab Luffy

04 ឧសភា 2024 01:04 រសៀល

អាន 2 នាទី

Article image
យោងតាមរបាយការណ៍ជាច្រើនៅពេលមុននេះ បានអះអាងថា ក្រុមហ៊ុន vivo នឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី vivo X100s series នៅក្នុងប្រទេសចិន នៅចុងខែនេះហើយ ស្របពេលជាមួយគ្នានេះ នៅដើមសប្តាហ៍នេះ រូបភាព Poster នេះក៏ត្រូវបានគេបង្ហោះនៅលើបណ្តាញ Weibo ដែលមានការទម្លាយអំពីការឌីស្សាញរបស់ស្មាតហ្វូនជំនាន់ថ្មី vivo X100 Ultra និង vivo X100s ផងដែរ។ នៅពេលនេះរូបភាពជាច្រើនរបស់ស្មាតហ្វូន X100s ត្រូវបានគេទម្លាយនៅលើ Weibo ថែមទៀតហើយ ដោយមានការបង្ហាញអំពីការឌីស្សាញទៅលើស្មាតហ្វូននេះស្រស់ស្អាតបំផុត។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកាឆ្នាំ 2023 កន្លងទៅនេះ ស្មាតហ្វូន vivo X100 បានបង្ហាញខ្លួនជាមួយនឹងអេក្រង់កោង curved-edge OLED panel។ សម្រាប់ពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើនបានអះអាងថា ស្មាតហ្វូន X100s នឹងមានអេក្រង់រាបស្មើ។ ដូចអ្វីដែលបានឃើញនៅលើរូបភាពនេះ ស្មាតហ្វូន X100s នេះ នឹងមានអេក្រង់រាបស្មើ (flat screen)។ ជាមួយគ្នានេះ ក៏មានការបង្ហាញថា គែមរបស់ស្មាតហ្វូន Vivo X100s នេះ ក៏មានភាពរាបស្មើ ហើយវាក៏មានការឌីស្សាញយ៉ាងស្រស់ស្អាតទៅលើកាមេរ៉ាមូលរបស់វាផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ា 3 គ្រាប់ និងឡូហ្គោ Zeiss។ ផ្នែកខាងក្រោយខាងស្តាំខាងលើនេះមានបំពាក់នូវភ្លើង LED Flash ផងដែរ។
នៅថ្ងៃទី 7 ខែឧសភាខាងមុខនេះ ក្រុមហ៊ុន MediaTek ក៏នឹងមានបង្ហាញនូវបន្ទះឈីប Dimensity 9300 Plus នៅក្នុងព្រឹត្តិការណ៍ MediaTek Dimensity Developers Conference (MDDC) នៅក្នុងប្រទេសចិន ផងដែរ។ បន្ទះឈីប D9300+ នេះ គឺនឹងក្លាយជាជំនាន់ថ្មីនៃបន្ទះឈីប Dimensity 9300 ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន Vivo X100 និង X100 ។ សូមជំរាបថា ក្រៅពីស្មាតហ្វូន vivo X100s នេះ ក្រុមហ៊ុននេះ អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូន vivo X100s Pro ផងដែរ។
Article image
ស្មាតហ្វូនទាំងនេះ នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9300 Plus។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននៅពេលនេះបានបន្ថែមថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានការ upgrade ទៅលើផ្នែកអេក្រង់ និងបន្ទះឈីបពីស្មាតហ្វូន X100 និង X100 Pro ចំនែកស្មាតហ្វូន Vivo X100 Ultra ( ឬ X100s Ultra) នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ហើយស្មាតហ្វូននឹងបង្ហាញខ្លួនជាផ្លូវការជាមួយនឹងស្មាតហ្វូន X100s និង X100s Pro ផងដែរ៕
បែកធ្លាយរូបភាពថ្មីៗជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី vivo X100s នៅមុនការប្រកាសជាផ្លូវការ