
យោងតាមសេចក្តីរាយការណ៌មុននេះ បានអោយងដឹងថា Honor បានត្រៀមខ្លួនប្រកាសេចញនូវស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 Series ដែលជាម៉ូដែលប្រណិតរបស់ខ្លួននៅលើទីផ្សារប្រទេសចិននាខែតុលាខាងងមុខនេះហើយ។ ដូចគ្នាជាមួយគូរប្រជែង vivo X300 Pro និង OPPO Find X9 Pro អញ្ចឹងដែរ នៅលើ Honor Magic 8 Pro នឹងមានការបំពាក់នូវសិនស័រកាមេរ៉ា 200MP Periscope Telephoto។
នៅក្នុងពេលជាមួយគ្នានេះ អ្នកទម្លាយ Digital Chat Station ក៏បាននិយាយពីកាមេរ៉ា Periscope នេះដែរ។ ហើយខណៈពេលនេះ លោក Ouyang Tongxuan ដែលជាអ្នកលេងប្លុកមួយរូប ក៏បានបញ្ចេញនូវគំរូរូបភាពដែលថតដោយកាមេរ៉ា 200MP Periscope Telephoto ដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 Pro នេះផងដែរ។


ជាមួយនិងកាមេរ៉ា Honor Magic8 Pro ថ្មីនេះ គឺមានការបង្ហាញនូវរូបភាពពេលរាត្រីបានច្បាស់ និងមានភាពស្រស់ស្អាត ហើយតាមរយៈនៃសិនស័រកាមេរ៉ា 200MP ultra-night telephoto, AI night mode និង Stage mode ជាមួយនិងការទប់រំញ័របានយ៉ាងល្អបំផុត។ បន្ថែមពីនេះទៅលើការថតកម្រិត 10x នៅក្នុងកម្រិត low light គឺមានពិតជា sharp និងមានភាព។ detailed បានច្បាស់លាស់ខ្លាំងមែនទែន។


អ្នកទម្លាយ Digital Chat Station បានបន្ថែមថា Honor Magic 8 Pro គឺនឹងមានការបំពាក់នូវកាមេរ៉ាទំហំ 200MP គាំទ្រដោយសិនស័រ 1/1.4-អ៊ីង periscope telephoto និងមានការប្រើប្រាស់នូវកែវឡែន 85mm focal length និងកម្រិត f/2.6 aperture ហើយនិងហ៊្សូម 3.7x optical zoom ជាមួយនិង 10x hybrid zoom ព្រមទាំងមានការទ្រទ្រង់នូវ CIPA-grade optical stabilization ទៀតផង។ គេនៅមិនទាន់មានការបញ្ជាក់ពីកាមេរ៉ា 200MP Samsung HP5 ឬ HP9 នោះទេ។ សម្រាប់កាមេរ៉ាគោលទ គឺមានទំហំ 50MP ឡែន 23mm lens ជាមួយនិងកម្រិត f/1.6 aperture។ ផ្អែកតាមការបញ្ជាក់មុននេះ ក៏មានការបង្ហាញថា ស្មាតហ្វូននេះ ក៏មានកាមេរ៉ា 50MP Samsung JN5 ultra-wide snapper ផងដែរ។

