
នៅមុនថ្ងៃសម្ពោធជាផ្លូវការថ្ងៃទី 12 ខែមេសា នេះ ស្មាតហ្វូន OPPO A3 Pro ត្រូវបានគេប្រទះឃើហថា បានបង្ហាញវត្តមាននៅលើបញ្ជីរបស់ក្រុមហ៊ុន China Telecom ហើយ ដោយថែមទាំងមានបញ្ចេញនូវរូបភាពមួយចំនួន ហើយនិងមានកាបរញ្ជាក់នូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះថែមទៀតផង។ OPPO A3 Pro មានការផ្ទៃខាងមុខ និងខាងក្រោយឌីស្សាញជាមួយគែមកោង។ ស្មាតហ្វូននេះមានរន្ធមួយគ្រាប់នៅលើអេក្រង់ខាងមុខសម្រាប់កាមេរ៉ា ខណៈដែលនៅផ្នែលខាងក្រោយមានម៉ូឌុលកាមេរ៉ារាងមូលនៅចំកណ្តាលតួស្មាតហ្វូនតែម្តង។
ជាមួយនិងគ្នានេះ ស្មាតហ្វូននេះ ក៏មានការតម្លើងនូវរន្ធ Type-C port ហើយនិង microphone, SIM card tray, រួមនិង Speaker grill នៅផ្ទៃខាងក្រោមម។ សម្រាប់ផ្នែកខាងលើ គឺមានរន្ធ microphone មួយគ្រាប់ទៀត។ ស្មាតហ្វូននេះមានវិមាត្រ 162.66 × 74.32 × 7.89mm ហើយនិងមានកម្រ៉ាស់ 7.89mm។ និយាយពីទម្ងន់វិញ គឺមានភាពខុសគ្នា ដោយម៉ូដែលកញ្ចក់ គឺមានទម្ងន់ 182grams និង 179.5 grams គឺជាម៉ូដែលស្បែក។

ស្មាតហ្វូននេះមានជម្រើសពណ៌ “distant mountain blue”, “sky blue,” និង “cloud brocade pink” រួមនិងម៉ូដែលចុងក្រោយពណ៌ rose។ នៅពេលនេះស្មាតហ្វូននេះ ដាក់អោយមានការបញ្ជាទិញមុនរួចហើយផងដែរ ដែលមានទំហំ 8GB+256GB, 12GB+256GB និង 12GB+512GB។ ស្មាតហ្វូននេះមានការពីរគរាប់ដោយកាមេរ៉ាគោលមានទំហំ 64MP និងមួយគ្រាប់ទៀតមានទំហំ 2MP ខណៈដែលកាមេរ៉ាមុខមានទំហំ 8MP។

OPPO A3 Pro មានអេក្រង់ទំហំ 6.7-អ៊ីង គែមកោង កញ្ចក់ OLED បង្ហាញចេញបានកម្រិត FHD+ ដែលមានទំហំ (2412x1080) ល្បឿន 120Hz refresh rate។ បើតាមការបង្ហាញវត្តមាននៅលៅបញ្ជី Geekbench បញ្ជាក់ថា ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Dimensity 7050 ថ្មទំហំ 5000mAh និងកម្លាំងសាក 67W charging។ អ្វីដែលប្លែកនោះ គឺស្មាតហ្វូននេះ បំពាក់នូវបច្ចេកវិទ្យា IP69 សម្រាប់ការពារទឹក និងធូលី។ យោងតាមបញ្ជីរបស់ China Telecom បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានតម្លៃ 1999 យ៉ន់ ប្រហែល $276។
