ស្វែងរកពួកយើង:

បែកធ្លាយរូបភាពថ្មី Xiaomi 14 Ultra បង្ហាញខ្នងក្រោយរបស់ស្មាតហ្វូននេះ មានការរចនាពីស្បែក និងមានកាមេរ៉ា Leica

ដោយ

Koun Jab Luffy

15 កុម្ភៈ 2024 08:11 ព្រឹក

អាន 2 នាទី

Article image
Xiaomi 14 Ultra គឺជាស្មាតហ្វូនថ្នាក់ប្រណិតថ្មីមួយទៀតរបស់ក្រុមហ៊ុន Xiaomi ត្រូវបានគេដឹងថា នឹងមានការបំពាក់នូវបច្ចេកិទ្យាថ្មីៗ ហើយនិងមានតម្លើងនូវលក្ខណៈសម្បត្តិខ្ពស់ ប្រៀបធៀបជាមួយនិងសមាជិកនៃ Xiaomi 14 Series។ នៅមុនការសម្ពោធជាផ្លូវការចូលមកដល់ នៅថ្ងៃនេះ មានរបាយការណ៌ថ្មី បង្ហាញនូវរូបភាពថ្មីមានគុណភាពខ្ពស និងបញ្ជាក់ពីការឌីស្សាញរូបភាពថ្មីពេញលេញរបស់ស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតហើយ។
សម្រាប់រូបភាពថ្មីរបស់ស្មាតហ្វូន Xiaomi 14 Ultra ដែលលេចធ្លាយនៅពេលនេះ គឺមានការចែកចាយដោយវិបសាយ MySmartPrice។ ជាមួយនិងវត្តមានរូបភាពខាងលើនេះ គឺបានបង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺមាន 2 ពណ៌ គឺពណ៌ Black និង White។ ស្មាតហ្វូនទាំងពីរពណ៌នេះ គឺមានការឌីស្សាញខ្នងងក្រោយចេញពីស្បែក។ នៅលើខ្នងក្រោយរបស់ស្មាតហ្វូននេះ គឺមានម៉ូឌុលកាមេរ៉ាមានរាងមូល និងមានសិនស័រកាមេរ៉ា 4 គ្រាប់ ហើយនិងមាន LED flash រួមជាមួយនិងឡូហ្គូរ Leica branding ផងដែរ។
Article image
បន្ថែមពីនេះ នៅលើម៉ូឌុលកាមេរ៉ានេះ គឺមានការឌីស្សាញស៊ុមពណ៌ទឹកប្រាក់នៅលើស្មាតហ្វូនពណ៌ខ្មៅ និងស៊ុមពណ៌មាសនៅលើស្មាតហ្វូនពណ៌ស។ មួយវិញទៀត សម្រាប់ការឌីស្សាញប៊ូតុង volume rockers និង power button គឺស្ថិតនៅខាងជ្រុងខាងស្តាំ ខណៈដែលខាងក្រោមវិញ គឺមានរន្ធ speaker grille, USB Type C port និង microphone។ សម្រាប់ផ្នែកខាងលើ គឺមានរន្ធ microphone មួយគ្រាប់ទៀត។ ចំពោះសិនស័រ IR blaster នៅមិនទាន់ដឹងថា មានប្រើប្រាស់នៅលើស្មាតហ្វូននេះនៅឡើយទេ។
Article image
ផ្អែកលើព័ត៌មានកន្លងមក បានទម្លាយថា Xiaomi 14 Ultra នឹងបង្ហាញវត្តមានខ្នងក្រោយមានការឌីស្សាញពីកញ្ចក់ និងស្បែក ហើយនិងមានប្រភេទទីតានៀមផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនៅព្រឹត្តិការ MWC 2024 ថែមទៀតផង។