
Z9 Turbo+ គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ iQOO ដែលត្រូវក្រុមហ៊ុនប្រកាសសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 24 ខែកញ្ញានេះ។ ខណៈនៅមួយថ្ងៃបង្ហាញវត្តមានចូកមកដល់នោះ ក្រុមហ៊ុននេះ បានចែកចាយរូបភាពផ្សព្វផ្សាយ របស់ Z9 Turbo+ ហើយថែមទាំងមានការបញ្ជាក់ពីលក្ខណៈសម្បត្តិ និងចំនុចសំខាន់ៗមួយចំនួនដែលមាននៅលើស្មាតហ្វូននេះផងដែរ។ សម្រាប់នៅពេលនេះ ក្រុមហ៊ុននេះក៏បានបន្តបញ្ចេញនូវរូបភាពផ្លូវការណ៌របស់ iQOO Z9 Turbo+ បង្ហាញពីជម្រើសពណ៌នៅលើស្មាតហ្វូននេះថែមទៀតផង។
iQOO បានបញ្ជាក់ថា ស្មាតហ្វូន Z9 Turbo Plus នេះ នឹងមានជម្រើស 3 ពណ៌ ដែលមានដូចជាពណ៌ Night Black, Starlight White និង Moon Shadow Titanium។ សម្រាប់ការឌីស្សាញរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មីនេះវិញ គឺមានភាពស្រដៀងគ្នាជាមួយនិងត Z9 Turbo អញ្ចឹងដែរ។ iQOO Z9 Turbo+ ត្រូវបានក្រុមហ៊ុនបញ្ជាក់ច្បាស់ហើយថា នឹងមានការបំពាក់នូវបច្ចេកវិទ្យា IP65-rated ហើយនិងមានអេក្រង់ TCL C8 OLED panel។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.78 អ៊ីងបង្ហាញចេញបានកម្រិត 1.5K រត់បានជាមួយល្បឿន 144Hz refresh rate ព្រមទាំងមានការទ្រទ្រង់នូវបច្ចេកវិទ្យាអេក្រង់ 3840Hz PWM dimming ហើយនិងប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។
Z9 Turbo+ នឹងមានដំណើរការនៅលើឈីប Dimensity 9300 Plus ហើយនិងមានថ្មទំហំ 6,400mAh ដែលគាំទ្របននូវកម្លាំងសាក 80W fast charging។ ស្មាតហ្វូននេះមានកម្រ៉ាស់ 7.98mm និងមានទម្ងន់ 196 grams។ Z9 Turbo+ មានកាមេរ៉ាមុខទំហំ 16-Megapixel និងកាមេរ៉ាក្រោយទំហំ 50-Megapixel (OIS) + 8-megapixel (ultra-wide)។ សម្រាប់ Software នៅលើស្មាតហ្វូននេះ គឺនឹងដណើរការនៅលើស្បែកមុខកម្មវិធី OriginOS 4 ផ្អែកលើ Android 14។ ស្មាតហ្វូននេះ ថែមទាំងមានការតរម្លើងនូវប្រព័ន្ធទប់ការឡើងកំដៅ 6K VC cooling ថែមទៀតផង។

Z9 Turbo+ អាចនឹងមានការបង្ហាញវត្តមានជាមួយរ៉េមទំហំ 12GB/16GB ដែលជារ៉េម LPDDR5x RAM និងអង្គចងចាំទំហំ 256GB/512GB/1TB ដែលជាប្រភេទ UFS 4.0 storage។ ស្មាតហ្វូននេះអាចនឹងមានតម្លៃចាប់ពី 2,299 យ៉ន់ ($325)។ នៅមិនទាន់ច្បាស់ថា ស្មាតហ្វូននេះ នឹងមានលក់នៅលើទីផ្សារសកលនៅឡើយទេ។
