ស្វែងរកពួកយើង:

បែកធ្លាយរូបភាពពិតៗរបស់ស្មាតហ្វូនអេក្រង់បត់ Xiaomi Mix Flip ជាលើកដំបូងនៅលើអនឡាញ

ដោយ

Koun Jab Luffy

13 ឧសភា 2024 09:11 ព្រឹក

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះ ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Xiaomi ម៉ូដែល Mix Flip ត្រូវបានគេប្រទះឃើញថា បានឆ្លងកាត់ការចុះបញ្ជីនៅលើបញ្ជី 3C របស់ប្រទេសចិនហើយ ដោយនៅក្នុងរបាយការណ៌នេះ គឺមានការបញ្ជាក់ថា នឹងមានការបំពាក់នូវបច្ចេកវិទ្យាសាកកម្លាំងសាក 67W charging support។ នៅថ្ងៃនេះមានការចែកចាយនូវរូបភាពថ្មីពិតៗរបស់ស្មាតហ្វូនអេក្រង់បត់បាននេះនៅលើបណ្តាញសង្គម Weibo ថែមទៀតហើយ។
រូបភាពដែលបានបែកធ្លាយនេះ គឺមានការបង្ហាញនូវផ្នែកខាងក្រោយនៃស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ដែលមានការបំពាក់នូវកាមេរ៉ាភ្លោះ អមដោយអំពូលភ្លើង LED flashes ចំនួនពីរគ្រាប់ ហើយនិងមានការឌីស្សាញជាមួយនិងLeica logo ដើម្បីបញ្ជាក់ពីការសហការគ្នារវាងក្រុមហ៊ុនធំៗទាំងពីរនៅក្នុងការអភិវឌ្ឍកាមេរ៉ាសម្រាប់ស្មាតហ្វូនអេក្រង់បត់ Mix Flip ជំនាន់ថ្មីរបស់ខ្លួនថែមទៀតផង។ ហើយនៅផ្នែលខាងក្រោមនៃកាមេរ៉ា ក្រុមហ៊ុននេះក៏មានការឌីស្សាញនូវ Xiaomi logo ជាមួយនិងពណ៌មាស ដ៏ស្រស់ស្អាតថែមទៀតផង។
យោងតាមការទម្លាយកន្លងមក បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយមុខងារ optical image stabilization និងមួយគ្រាប់ទៀតមានទំហំ Omnivision OV60A ½.8” អ៊ីង ដែលអាចហ៊្សូមបាន 2x telephoto camera ផងដែរ។ ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យាសាកឥតខ្សែរ និងមានការបំពាក់ជាមួយនិងមុខងារការពារជំរាបទឹកថែមទៀត។
ស្មាតហ្វូនអេក្រង់បត់នេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 SoC ហើយក៏អាចនឹងមានការបំពាក់នូវមខុងារ satellite connectivity support ថែមទៀតផង។ នេះបើតាមការបញ្ជាក់ពីរបាយកាណ៌ថ្មី។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា Mix Flip នឹងមានការដាក់លក់នៅលើទីផ្សារប្រទេសជាច្រើន ដោយបូរករួមទាំងប្រទេសតួគី ប៉ុន្តែមិនមានដាក់លក់នៅលើទីផ្សារឥណ្ឌានះទេ។
Article image
របាយការណ៌ដដែលនេះ បន្តថា ក្រុមហ៊ុន Xiaomi នឹងមានការបង្ហាញវត្តមាន Mix Fold 4 នៅក្នុងកំឡុងពេលនៃការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់ Xiaomi Mix Flip នេះផងដែរ។ ស្មាតហ្វូន Xiaomi Fold 4 ត្រូវបានគេរាយការណ៌ថា នឹងក្លាយជាម៉ូដែលអេក្រង់បត់បានជំនាន់ទី 4 នៃក្រុមហ៊ុននេះ ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ដូចគ្នាជាមួយនិង Mix Flip អញ្ចឹងដែរ។ ស្មាតហ្វូនអេក្រង់បត់បាន Mix Fold 4 ថ្មីនេះ នឹងប្រើប្រាស់កាមេរ៉ាគោលដូចគ្នាជាមួយ Mix Flip ដោយបន្ថែមនូវកាមេរ៉ា 12MP ultrawide និង 10MP periscope telephoto lens។