ស្វែងរកពួកយើង:

បែកធ្លាយរូបភាពស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Pro នៅលើដៃអគ្គនាយករង Xiaomi

ដោយ

Koun Jab Luffy

14 តុលា 2024 07:47 ព្រឹក

អាន 2 នាទី

Article image
គិយមកដល់ថ្ងៃនេះ Xiaomi គឺបានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ខ្លួន។ ថ្មីៗនេះ Xiaomi 15 Series ត្រូវបានគេទម្លាយចេញនូវព័ត៌មានជាច្រើនរួចមកហើយដែលពេលនេះ គឺរង់ចាំតែការសម្ពោធជាផ្លូវការណ៌តែប៉ុណ្ណោះ។ យោងតាមការបែកធ្លាយថ្មីនៅថ្ងៃនេះ គឺមានការចែករំលែកនូវរូបភាពពិតរបស់ស្មាតហ្វូន Xiaomi 15 Pro ថែមទៀតហើយ។ មើលទៅលើរូបភាពថ្មីនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានការផ្លាស់ប្តូរនូវការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយ។ ក្រៅពីនេះការឌីស្សាទៅលើស្មាតហ្វូននេះ គឺមាននៅតែមានទម្រង់ដូចម៉ូដែលមុនដដែលទាំងអស់។
សម្រាប់រូបភាពស្មាតហ្វូនជំនាន់ថ្មីរបស់ Xiaomi ដែលមានការបែកធ្លាយនៅពេលនេះ គឺត្រូវបានគេមើលឃើញស្ថិតនៅលើដៃរបស់អគ្គនាយករងរបស់ក្រុមហ៊ុន Xiaomi គឺលោក Wang Xiaoyan។ ការឌីស្សាញទៅលើម៉ូឌុលកាមេរ៉ាស្មាតហ្វូននេះ គឺមានដាក់នូវអំពូល flash នៅខាងក្រៅ។ ជាមួយនិងរូបភាពនេះ ត្រូវបានគេរំពឹងថា នេះគឺជាម៉ូដែល Xiaomi 15 Proដោយសារតែរូបភាពនេះ គឺដូចគ្នាមួយនិងគំរូស្មាតហ្វូនដែលបានចែកចាយកន្លងមកអញ្ចឹងដែរ។ រូបភាពនេះ បញ្ជាក់ច្បាស់ថា ស្មាតហ្វូននេះមានជម្រើសពណ៌ខ្មៅ។ ប៉ុន្តែបើតាមការព្យាករណ៌កន្លងមក ស្មាតហ្វូននេះ នឹងមានពណ៌ស ហើយនិងពណ៌ទឹកប្រាក់ផងដែរ។
សម្រាប់ម៉ូឌុលកាមេរ៉ានេះ ក៏ត្រូវបានគេនិយាយថា មានការអាប់ដែតផងដែរ។ ក្នុងនោះមានការរំពឹងថា ស្មាតហ្វូននេះ មានការ ឌីស្សាញជាមួយនិងកញ្ចក់សេរ៉ាមិកទៀតផង។ គួរបញ្ជាក់ផងដែរ មុននេះការទម្លាយថា ស្មាតហ្វូន Xiaomi 15 Pro នឹងមានការបំពាក់នូវអេក្រេង់ទំហំ 6.78-អ៊ីងទ្រទ្រង់ជាមួយនិងល្បឿន 120Hz refresh rate។ សម្រាប់កម្លាំងម៉ាស៊ីននៅលើស្មាតហ្វូននេះ គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite រ៉េមទំហំ 16GB និងអង្គចងចាំ 1TB។
Article image
ចំពោះកាមេរ៉ាថតនៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50MP មានការទ្រទ្រង់នូវ variable aperture ដែលមានទំហំចាប់ពី f/1.4 ដល់ f/2.5 ហើយនិងគ្រាប់ទីពីរមានទំហំ 50MP ultrawide lens រួមនិងគ្រាប់ទីបីមានទំហំ 50MP telephoto lens ដែលទ្រទ្រង់ជាមួយ equivalent focal length ទំហំ 120 mm និងមុខងារហ៊្សូមបាន 5x ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមាមថ្មទំហំ 6,000mAh គាំទ្រនូវកម្លាំងសាក 80W wireless និង 90W wired charging។
បែកធ្លាយរូបភាពស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Pro នៅលើដៃអគ្គនាយករង Xiaomi