ស្វែងរកពួកយើង:

បែកធ្លាយរូបភាពអេក្រង់ខាងក្រៅរបស់ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold6 មានគែមតូចជាងមុន

ដោយ

Koun Jab Luffy

31 ឧសភា 2024 10:03 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ការបែកធ្លាយរូបភាពខ្នងក្រោយរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold6 ប៉ុន្មានម៉ោង ស្រាប់តែរូបភាពអេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ ត្រូវបានគេទម្លាយចេញដូចគ្នា ដោយបានលើកនេះ គឺមានការបង្ហាញនូវគែអេក្រង់ខាងលើរបស់ស្មាតហ្វូននេះ ប្រៀបធៀបជាមួយនិងអេក្រង់ខាងលើរបស់ស្មាតហ្វូនម៉ូដែលមុនផងដែរ។
បើទៅលើទម្រង់នៃការឌីស្សាញអេក្រង់ថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បាន Fold6 គឺមានការឌីស្សាញបែបជ្រុងជាងមុនបន្តិច ដែលមើលទៅដូចជាអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S24 Ultra អញ្ចឹងដែរ ដោយគែមអេក្រង់ថ្មីនេះ គឺមានទំហំតូចជាងគែមអេក្រង់ដែលប្រើនៅលើស្មាតហ្វូនអេក្រង់បត់បាន Fold5 ដែលចេញលក់កន្លងមក។
ការរចនាគែមអេក្រង់ថ្មីនេះ មើលទៅលើអេក្រង់ខាងក្រៅនេះ គឺពិតជាមានភាពលេចធ្លោ។ ស្មាតហ្វូននេះ អាចនឹងត្រូវបានក្រុមហ៊ុនឌីស្សាញជាមួយកំពស់ទាបជាងមុន និងមានការកែសម្រួលទៅលើទំហំស្មាតហ្វូននេះបន្តិច។ តាមមើលទៅស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានទទឹងធំជាងជំនាន់មុន ប៉ុន្តែមិនធំច្រើននោះទេ។
Article image
ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold6 ត្រូវបានគេជឿជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប  Qualcomm Snapdragon 8 Gen 3 SoC សម្រាប់ទីផ្សារទូទាំងពិភពលោកតែម្តង។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់មុននេះថា នឹងមានការប្រកាសចេញជាផ្លូវការនៅខែកក្កដាខាងមុខនេះហើយ ដោយថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានថ្មធំជាងជំនាន់មុនថែមទៀតផង។