
ក្រុមហ៊ុន Samsung ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S24 FE នៅខែតុលាខាងមុខនេះហើយ។ នៅមុនការសម្ពោធជាផ្លូវការណ៌ នៅពេលនេះ មានការបែកធ្លាយរូបភាព Cases របស់ Galaxy S24 FE ថ្មីៗជាច្រើន និងមានគុណភាពខ្ពស់ថែមទៀតផង។ រូបភាពទាំងនេះភាគច្រើន គឺមានការបង្ហាញនូវរូបភាពផ្នែកខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ ជាមួយនិងជម្រើសពណ៌ច្រើនខុសៗគ្នា។
បើតាមការបែកធ្លាយខាងលើនេះ បានបង្ហាញពី 4 ជម្រើសរបស់ Cases នេះ ដែលក្នុងនោះ មានដូចជា Silicone Case, Standing Grip Case, Smart View Wallet Case និង Flipsuit Case។សម្រាប់រូបភាពដំបូងគេនេះ គឺបង្ហាញពីរូបភាព Silicone Cases ដែលមានការឌីស្សាញជាមួយនិងពណ៌ ខៀវ, ប្រផេះ, បៃតង,ស និងពណ៌លឿង។ សម្រាប់ Cases នេះ គឺមានការឌីស្សាញជាមួយស៊ីលីកូនមានសភាពទន់ ដែលផ្តល់នូវភាពងាយស្រួលនៅក្នុងការប្រើប្រាស់បំផុត។


ចំពោះរូបភាបទីពីរនេះ គឺមានការឌីស្សាញបែប Standing Grip Case និងទី 3 គឺជា Smart View Wallet Case ដែល Cases នេះ គឺមានការភ្ជាប់ជាមួយនូវបន្ទះការពារអេក្រង់មកជាមួយផងដែរ។

ចំណែករូបភាពទី 4 គឺជា Cases ពិសេសថ្មីមួយដែលភ្ជាប់ជាមួយនិងស្មាតហ្វូន ដែលអាចធ្វើការផ្លាស់ប្តូរពណ៌ផ្នែកខាងក្រោយនៃស្មាតហ្វូននេះបាន។ Cases ប្រភេទនេះ ធ្លាប់ត្រូវបានក្រុមហ៊ុន Samsung បានប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Flip និង Galaxy S24 Series ដែលទើបតែប្រកាសចេញនៅលើទីផ្សារកន្លងទៅថ្មីៗនេះផងដែរ។
