ស្វែងរកពួកយើង:

បែកធ្លាយរូបភាព Dummy ថ្មី បានបង្ហាញថា iPhone 16 Pro Max នឹងមានពណ៌ខ្មៅ

ដោយ

Koun Jab Luffy

02 សីហា 2024 08:56 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន iPhone 16 Series នៅខែកញ្ញាខាងមុខនេះហើយ។ ថ្មីៗនេះ មានការទម្លាយព័ត៌មានជាច្រើនទាក់ទងនឹងម៉ូដែលថ្មី iPhone 16 នៅក្នុងនោះក៏មានការលើកឡើងពីការឌីស្សាញរូបរាង កាមេរ៉ា ហើយនិងជម្រើសពណ៌ថែមទៀតផង។ នៅថ្ងៃនេះ អ្នកទម្លាយរូបនេះ ក៏បានបញ្ចេញនូវជម្រើសពណ៌ដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16 Pro Max ថែមទៀតហើយ។
បើមើលទៅលើរូបភាពខាងលើនេះ បានបង្ហាញថា iPhone 16 Pro នឹងមានជម្រើស 23 ពណ៌ ដែលរួមមានដូចជា Natural Titanium, White Titanium និង Black Titanium។ សូមជំរាបថា កាលពីម្សិលមិញនេះ អ្នកវិភាគដ៏ល្បីលោក Ming-Chi Kuo ក៏បានទម្លាយព័ត៌មានរបស់ iPhone 16 Pro និង 16 Pro Max ក៏នឹងមានការបង្ហាញវត្តមានជាមួយនិងពណ៌ Rose Titanium color ផងដែរ។
Article image
គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple បានបង្ហាញចេញនូវ iPhone 15 Pro និង 15 Pro Max ជាមួយនិងជម្រើស 4 ពណ៌ រួមមានដូចជា Natural Titanium, Blue Titanium, White Titanium និង Black Titanium។ ដូច្នេះជាមួយនិងវត្តមានរបស់ពណ៌ Rose Titanium នឹងអាចជំនួសទៅលើពណ៌ Blue Titanium។ ទាក់ទងជាមួយនិងពណ៌នេះ មុននេះក៏អ្នកទម្លាយរបស់ចិនបង្ហោះនៅលើ Weibo ផងដែរ ដោយបាននិយាយថា ស្មាតហ្វូននេះ នឹងពណ៌ Rose Titanium, Darker Black Titanium និង Darker Natural Titanium។
បែកធ្លាយរូបភាព Dummy ថ្មី បានបង្ហាញថា iPhone 16 Pro Max នឹងមានពណ៌ខ្មៅ