ស្វែងរកពួកយើង:

បែកធ្លាយរូបភាព iPhone SE 4 មានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹង iPhone 14 អញ្ចឹង

ដោយ

Koun Jab Luffy

21 តុលា 2024 07:44 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ យោងតាមរូបភាពជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី iPhone SE 4 ដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមរបស់ជប៉ុន Macotakara គឺមានការបង្ហាញនូវរូបរាងដែលមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 14 អញ្ចឹង។ ជាមួយគ្នានេះ នៅក្នុងប្លុកនេះ ក៏មានការបង្ហាញចេញនូវសម្បករបស់ស្មាតហ្វូនជំនាន់ថ្មី iPhone 14 នេះ ហើយនិងមានការបញ្ជាក់ពីទំហំរបស់ស្មាតហ្វូននេះថា អាចនឹងធំជាងជំនាន់មុនផងដែរ។ នៅក្នុងប្លុកដដែលនេះ ក៏មានចែករំលែករូបភាពជាច្រើនរបស់ស្មាតហ្វូន iPhone ដែលនឹងបង្ហាញវត្តមាននាពេលខាងមុខនេះផងដែរ។
បើមើលទៅលើរូបភាពដែលបានបែកធ្លាយខាងនេះ ក៏មានការបង្ហាញថា ស្មាតហ្វូននេះ គឺមានកាមេរ៉ាខាងក្រោយ 1 គ្រាប់ និងមានមកជាមួយនឹង Mute switch ហើយនិងមានរន្ធ Notch តូចជាង Face ID នៅផ្នែកខាងលើផងដែរ។ សម្រាប់វិមាត្ររបស់ស្មាតហ្វូននេះ គឺមានទំហំ 146.7mmx71.5mmx7.8mm ដែលមើលទៅដូចគ្នាទៅនឹងស្មាតហ្វូន iPhone 14 អញ្ចឹង។
តាមប្លុកដដែលនេះ សម្រាប់សម្បក TPU របស់ស្មាតហ្វូនជំនាន់ថ្មី iPhone 14 នេះ គឺអាចដាក់នៅលើស្មាតហ្វូនថ្មីបាន ប៉ុន្តែគ្រាន់តែកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានតែ 1 គ្រាប់ប៉ុណ្ណោះ។ សម្រាប់ Mute Switch គឺមានទំហំតូចជាងនៅលើ iPhone 14 បើទោះបីជាប៊ូតុង Volume Buttons និង Side Button គឺរក្សាដូចគ្នា។ តាមការបញ្ជាក់នៅក្នុងប្លុកនេះ បានអោយដឹងទៀតថា ស្មាតហ្វូន iPhone SE 4 មាចនឹងមានទំហំធំជាងមុន ប៉ុន្តែយើងនៅមិនទាន់ច្បាស់នោះទេដែល version ធំជាងស្មាតហ្វូន iPhone SE 4 នឹងបង្ហាញខ្លួនៅក្នុងនាទាឃរដូវនេះ ឬយ៉ាងណានោះ។
Article image
បើតាមការបញ្ជាក់កន្លងមក បានអោយដឹងថា ស្មាតហ្វូន iPhone SE 4 នេះ នឹងបង្ហាញខ្លួននៅក្នុងនិទាឃរដូវជាមួយនឹងអេក្រង់ទំហំ 6.1-អ៊ីង OLED display បន្ទះឈីប A18 ទ្រទ្រង់ជាមួយនូវ Apple Intelligence ហើយនិងកាមេរ៉ាខាងក្រោយ 1 គ្រាប់ទំហំ 48MP។ នៅលើស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួនជាមួយនឹង 5G Modem ដំបូងបំផុតដែលមិនធ្លាប់មានរបស់ក្រុមហ៊ុន Apple ៕
បែកធ្លាយរូបភាព iPhone SE 4 មានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹង iPhone 14 អញ្ចឹង