ស្វែងរកពួកយើង:

បែកធ្លាយរូបភាព OPPO Find X9s ជាលើកដំបូង បង្ហាញការឌីស្សាញរូបរាងទាំងស្រុង

ដោយ

Koun Jab Luffy

29 មករា 2026 07:53 ព្រឹក

អាន 2 នាទី

Article image
យោងតាមរូបភាពបែកធ្លាយជាច្រើននាពេលថ្មីៗនេះ បានបង្ហាញចេញនូវផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មី OPPO Find X9s នៅមុនការប្រកាសជាផ្លូវការណ៌នៅក្នុងប្រទេសចិននាពេលឆាប់ៗនេះហើយ។ ខណៈដែលក្រុមហ៊ុន OPPO នៅមិនទាន់បញ្ជាក់ជាផ្លូវការអំពីស្មាតហ្វូននេះនៅឡើយនោះ នៅថ្ងៃនេះ មានរូបភាពថ្មី បានបង្ហាញអំពីការឌីស្សាញនៃរូបរាងទាំងស្រុងរបស់ស្មាតហ្វូននេះហើយ។ ការបែកធ្លាយខាងលើនេះ ក៏មានការពាក់ព័ន្ធទៅនឹងបញ្ជីនៃព័ត៌មានលម្អិតរបស់ស្មាតហ្វូន Find X9s ដែលបែកធ្លាយមុននេះផងដែរ។
យោងតាមអ្នកទម្លាយ Bald Panda បានបង្ហាញអំពីស្មាតហ្វូនជំនាន់ថ្មី OPPO Find X9s ដែលប្រើប្រាស់នូវសម្បកការពារដ៏ក្រាស់ ហើយក៏មានកាមេរ៉ាចតុកោណកែងជាមួយនឹងគែមកោងផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានកាមេរ៉ាខាងក្រោយចំនួន 2 គ្រាប់មូលធំ ហើយក៏មានកាមេរ៉ាទី 3 ដែលអាចជា Periscope-Style Telephoto ផងដែរ។ បន្ថែមពីនេះ ផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះក៏មានភ្លើង LED Flash ផងដែរ។
សូមជំរាបថា មុននេះ មានពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9s នេះ នឹងមានកាមេរ៉ាភ្លោះទំហំ 200MP Samsung HP5 សម្រាប់កាមេរ៉ាគោល និង Periscope Telephoto។ បន្ថែមពីនេះ សម្រាប់គ្រាប់ទៅបីអាចជាកាមេរ៉ា 50MP ultra-wide និង multispectral sensor ដែលពង្រឹងទៅលើពណ៌បានយ៉ាងច្បាស់ល្អបំផុត ដូចគ្នា។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាខាងមុខទំហំ 50MP ។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.32-អ៊ីង Tianma LTPS OLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានសិនស័រស្កែនម្រាមដៃ ultrasonic។ បន្ថែមពីនេះ នៅលើស្មាតហ្វូនថ្មីនេះ ក៏មានបំពាក់នូវបន្ទះឈីប Dimensity 9500 ជាមួយនឹងថាមពលថ្មទំហំ7,000mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 80W wired និង 50W wireless charging ផងដែរ៕
បែកធ្លាយរូបភាព OPPO Find X9s ជាលើកដំបូង បង្ហាញការឌីស្សាញរូបរាងទាំងស្រុង