ស្វែងរកពួកយើង:

បែកធ្លាយរូបភាព Render ថ្មីរបស់ Galaxy S25+ និង S25 Ultra!

ដោយ

Koun Jab Luffy

20 ធ្នូ 2024 07:38 ព្រឹក

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះ មានការបែកធ្លាយរូបភាពថ្មីៗជាច្រើនរួចមកហើយទាក់ទងជាមួយស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series ដែលរូបភាពនេះ គឺមានការបញ្ជាក់កាន់តែច្បាស់ពីរូបរាងស្មាតហ្វូនថ្មីនេះ។ ដោយសារតែពេលវេលាកាន់តែកៀកនោះ នៅថ្ងៃនេះ មានការលេចចេញនូវរូបភាព Renders ជាច្រើនទៀតរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S25+ រួមជាមួយនិងស្មាតហ្វូន Galaxy S25 Ultra ផងដែរ។
ព័ត៌មានថ្មីនេះ ត្រូវបានទម្លាយចេញពី Evan Blass aka តាមរយៈ @evleaks ដោយបានបង្ហោះរូបភាពនេះ នៅលើបណ្តាញសង្គម X។ បើមើលទៅលើពាក្យចចាមអារ៉ាមដែលបែកធ្លាយកាលពីពេលមុនៗនេះ បាននិយាយថា ស្មាតហ្វូន Galaxy S25 Ultra គឺមានគែមទាំង 4 មានរាងមូលជាងម៉ូដែលមុននេះ។ ការផ្លាស់ប្តូរការឌីស្សាញនេះ គឺបានធ្វើអោយស្មាតហ្វូនថ្មីនេះ កាន់តែងាយស្រួលកាន់នៅក្នុងដៃ ខណៈដែលស្មាតហ្វូន Galaxy S25+ គឺមានជ្រុងមូលជាង។
Article image
សូមជំរាបថា ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S25 Series ថ្មីនេះ នឹងមានការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នៅក្នុងរដ្ឋ San Jose, California នៅថ្ងៃទី 22 ខែមករាឆ្នាំក្រោយនេះហើយ នេះបើតាមការទម្លាយកាលពីពេលមុននេះ។ បើតាមការបញ្ជាក់កន្លងមក អាចនឹងមានការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីដល់ទៅ 4 ម៉ូដែល ដែលក្នុងនោះ ក៏អាចនឹងមានវត្តមានរបស់ស្មាតហ្វូន Galaxy S25 Slim ផងដែរ៕
បែកធ្លាយរូបភាព Render ថ្មីរបស់ Galaxy S25+ និង S25 Ultra!