ស្វែងរកពួកយើង:

បែកធ្លាយរូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S10 មើលទៅគឺពិតជាស្រស់ស្អាតមែនទែន

ដោយ

Koun Jab Luffy

10 ធ្នូ 2018 12:20 ថ្ងៃត្រង់

អាន 3 នាទី

នៅក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10, Galaxy S10 Plus និង Galaxy S10 Lite ត្រូវបានបែកធ្លាយនៅលើអនឡាញ។ ទាំងអស់នេះ គឺជាកំពូលស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ដែលត្រៀមបង្ហាញខ្លួននៅឆ្នាំ 2019 នេះ ប៉ុន្តែមកទល់ពេលនេះវានៅមិនទាន់មានការបែកធ្លាយអ្វីច្រើនអំពីស្មាតហ្វូន Galaxy S10 នោះទេ។ កាលពីសប្តាហ៍មុននេះ យើងបានឃើញផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូនចំនួន ២ ម៉ូដែលនៅក្នុងចំណោម ៤ ម៉ូដែលរបស់ Galaxy S10 ហើយវាក៏មានការបែកធ្លាយផ្នែកខាងមុខរបស់ស្មាតហ្វូនទាំង 4 ម៉ូដែលនេះផងដែរ។
Article image
អ្វីដែលទើបតែបែកធ្លាយនៅក្នុងខណៈពេលនេះ គឺប្រហែលជាការរចនារូបរាងដ៏ល្អឥតខ្ចោះរបស់ស្មាតហ្វូនត្រកូល Galaxy S10 នេះ។ នេះ គឺជារូបភាពដែលមានការភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិតសម្បកទូរស័ព្ទថ្មីជាច្រើនដែលធ្វើការ Renders ទៅលើរូបភាពរបស់ស្មាតហ្វូន Galaxy S10។ យើងបានឃើញនូវម៉ូដែល Base Model របស់ស្មាតហ្វូន Galaxy S10 ដែលមានកាមេរ៉ាភ្លោះ ភ្លើងLED Flash និងប្រព័ន្ធស្កេន Biometric Scanning ថែមទៀត។ នៅផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះ យើងបានឃើញនូវប៊ូតុងឡើងចុះសំលេង និងប៊ូតុង Bixby ផងដែរ។ នៅផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះយើងមានប៊ូតុង Power/Lock ។ នៅផ្នែកខាងលើរបស់ស្មាតហ្វូននេះគួរតែមានរន្ធដោតកាសស្តាប់ ប៉ុន្តែសម្រាប់ស្មាតហ្វូននេះគឺមិនមាននោះទេ។
តើនេះអាចជាទីបញ្ចប់នៃការប្រើប្រាស់រន្ធដោតកាសស្តាប់សម្រាប់ស្មាតហ្វូន Galaxy មែនទេ? នេះប្រហែលជាការវិវត្តន៍របស់ក្រុមហ៊ុន Samsung ហើយក្រុមហ៊ុន LG និង Sony នៅមិនទាន់សម្រេចបោះបង់ចោលនូវរន្ធដោតកាសស្តាប់នេះនៅឡើយទេ។ អ្វីដែលគួរអោយកត់សម្គាល់នោះ ស្មាតហ្វូនស៊េរីថ្មី Galaxy Note 9 គឺមានការរចនារូបរាងស្រដៀងគ្នាដែរទៅនឹងស្មាតហ្វូន Galaxy S10 ប៉ុន្តែវាក៏មានលក្ខណៈខុសគ្នាតិចតួចប៉ុណ្ណោះ។ សម្រាប់គែមរបស់វារាងមូលបន្តិចនៅលើស្មាតហ្វូន Galaxy S10 ហើយនឹងអេក្រង់របស់វា។  នៅក្នុងពេលនេះ យើងក៏ទទួលបាននូវរូបភាពជាច្រើនដ៏ល្អឥតខ្ចោះនៃការធ្វើតេស្ត៍ទៅលើស្មាតហ្វូនស៊េរីថ្មី Samsung 5G ដែលយើងឃើញនៅលើ Maui កាលពីដើមសប្តាហ៍នេះផងដែរ។ សម្រាប់ការធ្វើតេស្ត៍នេះគឺទទួលបាននូវលទ្ធផលយ៉ាងល្អក្នុងការប្រើប្រាស់។
Article image
ប្រភពព័ត៌មានខាងលើនេះ បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Galaxy S10 Lite នេះ នឹងមានលក្ខណៈសម្បត្តិច្រើនស្រដៀងគ្នាទៅនឹងស្មាតហ្វូនត្រកូល Galaxy S10 រៀមច្បងដែរ គ្រាន់តែវាមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះទេ។ សម្រាប់ Lite នេះគឺមានរូបរាងស្ថិតនៅចន្លោះកណ្តាលនៃ Galaxy S9 និងGalaxy S10 ហើយវាមានតម្លៃថោកជាង Galaxy S10។ ក្នុងនោះ ក៏មានព័ត៌មានជាច្រើនអំពីស្មាតហ្វូន Galaxy S10 5G (Beyond X) ផងដែរ។ សម្រាប់ពេលនេះ វាមានការទម្លាយនូវព័ត៌មានរបស់ស្មាតហ្វូន Galaxy S10 Lite, S10, និង S10 Plus, ដែលអាចនឹងបង្ហាញខ្លួនមុនពេលដែលវាបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress 2019 ។ យើងរំពឹងថា ព្រឹត្តិការណ៍នៃការសម្ភោធន៍របស់ក្រុមហ៊ុន Samsung នឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ហើយថ្ងៃដាក់លក់ស្មាតហ្វូននេះប្រហែលជានៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៩ ៕