ស្វែងរកពួកយើង:

បែកធ្លាយរ៉េមនិងអង្គចងចាំ ហើយនិងពណ៌ OPPO Find X9 និង Find X9 Pro មុនការប្រកាសថ្ងៃ 16 តុលា

ដោយ

Koun Jab Luffy

10 តុលា 2025 11:49 ថ្ងៃត្រង់

អាន 3 នាទី

Article image
នៅពេលនេះ ស្មាតហ្វូនស៊េរីថ្មី OPPO Find X9 និង Find X9 Pro បានចាប់ផ្តើមដាក់អោយទទួលកម្មង់ទិញមុន (pre-order) បានហើយ ខណៈដែលការប្រកាសជាផ្លូវការណ៍នៅក្នុងប្រទេសចិន នឹងធ្វើឡើងនៅថ្ងៃទី 16 ខែតុលាខាងនេះ។ តាមការបង្ហាញនៅក្នុងបញ្ជីថ្មីមួយ បានបញ្ជាក់ពីជម្រើសពណ៌ និងទំហំរ៉េម ហើយនិងអង្គចងចាំរបស់ស្មាតហ្វូន Find X9 Series នេះហើយ។ តាមដំណឹងចុងក្រោយនិយាយថា ក្រុមហ៊ុននេះ បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសជាសកលទៅលើស្មាតហ្វូន Find X9 Series ថ្មីនេះ។
នៅក្នុងប្រភពខាងលើនេះ និយាយថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 និង Find X9 Pro នឹងមានពណ៌ Frosty White, Silver Titanium ហើយនិង Chasing Light Red ខណៈដែលស្មាតហ្វូន OPPO Find X9 នឹងមានពណ៌មួយទៀតហៅថា Fog Black។ បើមើលទៅលើទំហំម៉េមូរី និងរ៉េមវិញ នៅលើស្មាតហ្វូនទាំងពីរនេះ គឺមានជម្រើសទំហំ 12GB+256GB, 12GB+512GB, 16GB+512GB និង 16GB+1TB។ សម្រាប់ស្មាតហ្វូន Find X9 នឹងមានទំហំមួយទៀតគឺ 16GB+256GB ផងដែរ។
Article image
បើមើលទៅលើការឌីស្សាញរូបរាងវិញ ស្មាតហ្វូនទាំងពីរនេះ គឺមានរូបរាងស្រដៀងគ្នា ដោយមានខ្នងក្រោយភ្ជាប់ជាមួយនឹងកាមេរ៉ា 3 គ្រាប់ ខណៈដែលភាពខុសគ្នារវាងស្មាតហ្វូនទាំងពីរនេះ គឺទៅលើការបំពាក់នូវ Ring LED Flash នៅក្នុងកាមេរ៉ាស្មាតហ្វូន ដោយម៉ូដដែលស្តង់ដារមិនមានភ្លើង Pill-Shaped LED flash នៅខាងក្រៅ Camera Island ទេ គឺមានតែនៅលើស្មាតហ្វូន Pro ប៉ុណ្ណោះ។
ស្មាតហ្វូន Find X9 មានអេក្រង់ទំហំ 6.59 អ៊ីង ខណៈស្មាតហ្វូនម៉ូដែល Pro មានអេក្រង់ទំហំ 6.78 អ៊ីង ហើយអេក្រង់ស្មាតហ្វូនទាំងពីរនេះទ្រទ្រង់នូវកម្រិតបង្ហាញចេញបាន 1.5K resolution ល្បឿន 120Hz refresh rate និងមានសិនស័រ ultrasonic នៅលើអេក្រង់។ ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវបន្ទះឈីប Dimensity 9500 ជាមួយនឹងថាមពលថ្មទំហំ 7,025mAh និង  7,500mAh ហើយនិងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 80W wired និង  50W wireless charging។
សូមជំរាបថា ក្រុមហ៊ុន OPPO ថ្មីៗនេះ ក៏ទើបតែចុះហត្ថលេខាចាប់ដៃគ្នាជាមួយនឹងម្ចាស់ជើងឯកវាយកូនស៊ីពិភពលោក គឺលោក Sun Yingsha ទៅលើការប្រើប្រាស់ស្មាតហ្វូន Find X9 series នៅក្នុងប្រទេសចិនផងដែរ។ នៅលើ X របស់ក្រុមហ៊ុន OPPO ក៏បានបង្ហោះអំពីស្មាតហ្វូន Find X9 series ដែលមានន័យថា ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅលើទីផ្សារសកលឆាប់ៗនេះហើយ។
Article image
ថ្មីនេះ មានការទម្លាយថា ក្រុមហ៊ុន OPPO អាចនឹងរៀបចំព្រឹត្តិការណ៍បង្ហាញចេញនូវស្មាតហ្វូន Find X9 series នៅលើទីផ្សារសកលនៅថ្ងៃទី 28 ខែតុលានេះហើយ។ នៅក្នុងក្រុមហ៊ុននេះក៏មានរៀបចំនូវព្រឹត្តិការណ៍សម្ពោធមួយទៀតនៅក្នុងប្រទេសឥណ្ឌានៅក្នុងខែវិច្ឆិកាខាងមុខនេះផងដែរ៕
បែកធ្លាយរ៉េមនិងអង្គចងចាំ ហើយនិងពណ៌ OPPO Find X9 និង Find X9 Pro មុនការប្រកាសថ្ងៃ 16 តុលា