
vivo បានកំណត់កាលបរិច្ឆេតនៃការបង្ហាញចេញនូវ vivo Pad 3 Pro ដែលថេប្លេតថ្នាក់ប្រណិតរបស់ខ្លួន រួមជាមួយនិងស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 3 និង X Fold 3 Pro នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 26 ខែមីនខាងមុខនេះហើយ។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ព័ត៌មានថ្មីៗជាច្រើនរបស់ថេប្លេត Pad 3 Pro នេះ ត្រូវបានគេទម្លាយចេញនៅលើបណ្តាញផ្សព្វផ្សាយជាច្រើនរួចមកហើយ។ នៅថ្ងៃនេះ យោងតាមការទម្លាយចេញពី Panda ដែលជាប្រភពមួយជឿជាក់បាននោះ គឺបាននិយាយថា ថេប្លេតថ្មីនេះ នឹងមាន 4 ជម្រើសសម្រាប់ទីផ្សារប្រទេសចិន។
យោងតាមអ្នកទម្លាយរូបនេះបានបន្តថា ថេប្លេត vivo Pad 3 Pro ដែលមានទំហំធំជាងគេ 16GB+512GB។ ខណៈដែល 3 ម៉ូដែលទៀត គឺមានដូចជា 12GB+256GB, 8GB+256GB និង 8GB+128GB។ ប៉ុន្តែអ្នកទម្លាយរូបនេះ នៅមិនទាន់មានការបញ្ជាក់ពីតម្លៃថេប្លេតនេះនៅឡើយទេ។
សូមជំរាបថា vivo Pad 3 Pro នឹងក្លាយជាថេប្លេតដំបូងគេដែលមានមានការបំពាក់នូវបន្ទះឈីប Dimensity 9300 ដូចគ្នជាមួយនិងបន្ទះឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូន Vivo X100 និង X100 Pro ដែលបានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនកាលខែវិច្ឆិកាឆ្នាំ 2023 កន្លងទៅនេះអញ្ចឹងដែរ។ Pad 3 Pro ត្រូវបានគេនិយាយថា នឹងមានអេក្រង់ទំហំ 12.95-អ៊ីង បង្ហាញចេញបានកម្រិតខ្ពស់ដល់ទៅ 3.1K resolution និងមានល្បឿន 144Hz refresh rate។ ថេប្លេតនេះ រត់នៅលើស្បែកមុខកម្មវិធី OriginOS សម្រាប់ថេប្លេត Pad និងផ្អែកលើប្រព័ន្ធ Android 14។ ថេប្លេតនេះត្រូវគេរាយការណ៌ថា នឹងមានការបំពាក់នូវឧបាល័រចំនួនដល់ទៅ 8 គ្រាប់។
Pad 3 Pro ត្រូវបានគេនិយាយថា នឹងមានថ្មទំហំ 11,500mAh និងមានទម្ងន់ 678grams និងមានឆ្នាំងសាកកម្លាំង 80W ដែលគាំទ្រនូវការសាកកម្លាំង 66W charging។ ថេប្លេតនេះមានកម្រ៉ាស់ស្តើងត្រឹមតែ 6.6mm។ ថេប្លេតនេះ មានជម្រើស 3 ពណ៌ រួមមានដូចជា ប្រផេះ ខៀវ និងស្វាយ។ ផ្អែកតាមការទម្លាយកន្លងមក បានបង្ហាញថា Pad 3 Pro នឹងមានកាមេរ៉ាក្រោយទំហំ 13-Megapixel និងកាមេរ៉ាមុខទំហំ 8-Megapixel។
