ស្វែងរកពួកយើង:

បែកធ្លាយលក្ខណៈសម្បត្តិទាំងស្រុង vivo X300 នៅមុនការប្រកាសជាផ្លូវការណ៌នៅថ្ងៃនេះ

ដោយ

Koun Jab Luffy

13 តុលា 2025 05:04 ល្ងាច

អាន 2 នាទី

Article image
នៅពេលនេះ មានការទម្លាយនូវលក្ខណៈសម្បត្តិទាំងស្រុងរបស់ស្មាតហ្វូនជំនាន់ថ្មី vivo X300 Series នៅលើបញ្ជីរបស់  China Telecom ហើយខណៈដែលព្រឹត្តិការណ៍សម្ពោធន៌នៅថ្ងៃទី 13 ខែតុលានេះនៅក្នុងប្រទេសចិន។ នៅលើទំព័រនេះ ក៏មានការបង្ហាញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo X300 Pro ផងដែរ។ vivo X300 មានលេខកូដ V2509A គឺជាស្មាតហ្វូនរូបរាងតូចដែលមានវិមាត្រ 150.57 x 71.92 x 7.95mm និងទម្ងន់ 190g។
ស្មាតហ្វូនថ្មីនេះ មានពណ៌ Freedom Blue, Leisure Purple, Lucky Colour និង Pure Black។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.31 អ៊ីង BOE Q10+ OLED ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution (2640 x 1216 pixels) និងល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 និងថាមពលថ្មទំហំ 6,040mAh។ ដូចគ្នាទៅនឹងស្មាតហ្វូនម៉ូឌែល Pro ផងដែរ ស្មាតហ្វូននេះទ្រទ្រង់នូវ  90W wired និងបច្ចេកវិទ្យសាក 40W wireless charging។
សម្រាប់ការថតរូបភាព Selfie នៅលើស្មាតហ្វូន vivo X300 នេះ បំពាក់នូវកាមេរ៉ាខាងមុខទំហំ  Samsung JN1 50MP ជាមួយនឹងមុំ 92-degree FOV។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 200-MP Samsung HPB main ជាមួយនឹង OIS, 50MP Samsung JN1 ultra-wide lens ហើយនិង 50MP Sony LYT-602 Periscope Telephoto ជាមួយនឹង OIS។ ស្មាតហ្វូន X300 នេះនឹងទ្រទ្រង់ទៅលើ 23/50mm focal lengths ហើយវាក៏ប្រើប្រាស់នូវបន្ទះឈីប V3+ chip ។ ស្មាតហ្វូន vivo X300 Pro នេះ តម្លើងមកស្រាប់ជាមួយនឹង Android 16 និង OriginOS 6។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ មានមុខងារជាច្រើនទៀតដូចជា  universal signal amplifier 3.0, 4 Wi-Fi wall-penetrating chips, dual speakers, x-axis linear motor, ultrasonic in-screen fingerprint scanner, Bluetooth 5.4, NFC, USB 3.2 Gen 1 និង IP68 ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី vivo X300 នឹងដាក់លក់ចាប់ពីថ្ងៃទី 17 ខែតុលានេះ ជាមួយនឹងទំហំ 12GB+256GB, 12GB+512GB, 16GB+256GB, 16GB+512GB និង 16GB+1TB ។ ក្រុមហ៊ុន Vivo បញ្ជាក់រួចហើយថា ស្មាតហ្វូននេះនឹងទ្រទ្រង់នូវ Zeiss 2.35× telephoto teleconverter ជា Accessory បន្ថែមផងដែរ។
បែកធ្លាយលក្ខណៈសម្បត្តិទាំងស្រុង vivo X300 នៅមុនការប្រកាសជាផ្លូវការណ៌នៅថ្ងៃនេះ