ស្វែងរកពួកយើង:

បែកធ្លាយលក្ខណៈសម្បត្តិ Samsung Galaxy Z Fold6 និង Flip6 មុនថ្ងៃសម្ពោធទី 10 កក្កដានេះ

ដោយ

Koun Jab Luffy

05 កក្កដា 2024 09:13 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy Z Fold6 និង Galaxy Z Flip6 នៅថ្ងៃទី 10 ខែកក្កដានេះហើយ។ នៅថ្ងៃនេះលោក Evan Blass ដែលជាប្រភពជឿជាក់បាននោះ បានទម្លាយចេញនូវព័ត៌មានទាំងស្រុងរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីទាំងពីរនេះហើយ។
ស្មាតហ្វូនអេក្រង់បត់បាន Fold6 និង Flip6 ទាំងពីរម៉ូដែលនេះ គឺនឹងមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 3 ដូចគ្នា ហើយបើមើលើទៅការឌីស្សាញរូបរាងវិញនោះ នៅលើស្មាតហ្វូនអេក្រង់បត់បាន Fold6 គឺនឹងមានតួខ្លួនទាបជាងជំនាន់មុន ហើយនិងមានទទឹងខ្លួនធំជាងជំនាន់មុន ព្រមទាំងមានទម្ងន់ស្រាល ហើយនិងកម្រ៉ាស់ស្តើងជាងជំនាន់មុនដូចគ្នា។ ចំពោះ Flip6 វិញ គឺមានអាប់ដែតទៅលើរ៉េម និងកាមេរ៉ា រួមជាមួយនិងថាមពលថ្ម ខណៈតួខ្លួននៅដដែរ។
Article image
និយាយពីអេក្រង់វិញនៅលើ Galaxy Z Fold6 គឺមានការតម្លើងពន្លឺដល់ទៅ 2,600nits។ ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលនេះ គឺមិនមានការអាប់ដែតថាមពលថ្មនោះទេ ប៉ុន្តែកន្លងមក មានការទម្លាយថា ក្រុមហ៊ុន នឹងមានការពង្រឹងទៅលើសមត្ថភាពថ្ម អោយកាន់តែខ្លាំងជាងមុន ដោយអាចចាក់វីដេអូបាន 2 ម៉ោង ពេលសាកពេញម្តង។
ស្មាតហ្វូនអេក្រង់បត់បាន Fold6 នេះ មានទម្ងន់ 239 grams ដែលស្រាលជាងជំនានមុន។ តួខ្លួនស្មាតហ្វននេះ គឺមានកំពស់ទាបជាងមុន 1.4 mm និងមានទទឹងធំជាងមុន 2.7 mm ក៏ដូចជាមានកម្រ៉ាស់ស្តើងជាងមុន 0.5 mm នៅពេលបត់។ ស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវស៊ុមជុំវិញ "improved Armor Aluminum frame." ។ ស្មាតហ្វូន Z Fold6 គឺមានអេក្រង់ខាងក្រៅទំហំ 6.3 អ៊ីង។
Article image
ក្រឡេកមក Galaxy Z Flip6 វិញ គឺមានអាប់ដែតច្រើន។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP f/1.8 aperture។ ស្មាតហ្វូន Flip6 នឹងមានថ្មទំហំធំជាងមុន គឺ 4,000 mAh ដែលជាប្រភេទថ្មី ហើយនិងមានបន្ទះទប់កំដៅ vapor chamber នៅខាងក្នុងថែមទៀតផង។ ស្មាតហ្វូននអេក្រង់បត់បានទាំងពីរនេះ គឺមានការតម្លើងមកជាមួយនូវបច្ចេកវិទ្យា Galaxy AI-infused software ដូចគ្នា។