
យោងតាមរបាយការណ៍ជាច្រើន នាពេលថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូន vivo X200 Series ដែលក្រុមហ៊ុន vivo គ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន នៅក្នុងខែតុលាខាងមុខនេះ គឺនឹងមាន 3 ម៉ូដេលរួមមានដូចជា vivo X200, vivo X200+ និង vivo X200 Pro។ ស្មាតហ្វូននេះត្រូវបានគេបញ្ជាក់ថា មានលេខកូដ V2405A, V2415 និង V2413។ មានពាក្យចចាមអារ៉ាមថា នៅក្នុងស្រឡាយស្មាតហ្វូននេះ ក៏នឹងមានម៉ូដែលស្លីមរូបរាងតូចមួយទៀត ដែលមានឈ្មោះហៅថា Vivo X200 Mini ផងដែរ។
ស្មាតហ្វូន vivo X200 អាចនឹងក្លាយជាឈ្មោះរបស់ស្មាតហ្វូនថ្មីនេះផងដែរ។ ខណៈពេលដែលលេខម៉ូដែលជាច្រើន បានបង្ហាញវត្តមាននៅលើ IMEI នោះ ស្មាតហ្វូនជំនាន់ថ្មី “Vivo X200 Mini” មិនទាន់មានការបែកធ្លាយនៅឡើយទេ។ ថ្មីៗនេះ ប្រភពចេញពី Digital Chat Station បានចែករំលែកនៅលើ Weibo ដោយបង្ហាញនូវព័ត៌មានលម្អិតអំពីស្មាតហ្វូន X200 ផងដែរ។ នៅក្នុងការបង្ហោះនៅលើ Weibo នេះ បង្ហាញថា ស្មាតហ្វូន vivo X200 នេះគឺមានបន្ទះឈីប Dimensity 9400 ហើយនិងមានកម្រាស់ស្តើងត្រឹមតែ 8.x mm ប៉ុណ្ណោះ។

ស្មាតហ្វូន vivo X200 នេះ នឹងមានអេក្រង់រាបស្មើរ និងមានទំហំ 6.3x-អ៊ីង OLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។ នៅលើស្មាតហ្វូននេះ នឹងមានកាមេរ៉ាទំហំ 50-Megapixel និងមានអមជាមួយនូវ Periscope Lens ហើយនិងមអាចហ៊្សូមបាន 3x optical zoom តាមរយៈនៃឡែន 70mm focal length ផងដែរ។ ប្រភពដដែលនេះ បានអះអាងថា ស្មាតហ្វូននេះ អាចនឹងបំពាក់នូវសិនស័រ Sony ដែលប្រើប្រាស់នូវឈីប 22nm នៅលើកាមេរ៉ាគោលទៀតផង។

ស្មាតហ្វូន vivo X200 ថ្មីនេះ នឹងមានថាមពលថ្មទំហំ 5,500mAh ឬ 5,600mAh។ ក្រៅពីបច្ចេកវិទ្យាសាកថ្ម wired charging នេះ ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវបច្ចេកវិទ្យា wireless charging ផងដែរ។ អ្នកទម្លាយនេះ បានអះអាងថា ស្មាតហ្វូននេះ គឺមានបំពាក់នូវសិនស័រ optical-type in-screen fingerprint sensor ។ នៅលើស្មាតហ្វូននេះ ក៏នឹងតម្លើងមកជាមួយនូវ Android 15 និង OriginOS UI ចុងក្រោយបំផុតផងដែរ៕
