ស្វែងរកពួកយើង:

បែកធ្លាយវីដេអូកាន់ផ្ទាល់ដៃ iPhone 16 Pro Max ពណ៌ថ្មី “Desert Titanium”

ដោយ

Koun Jab Luffy

29 សីហា 2024 05:02 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple ត្រូវបានគេដឹងថាមានគម្រោងក្នុងការប្រកាសចេញទូរស័ព្ទ iPhone 16 Pro Max ពណ៌ថ្មីដែលហៅថា “Desert Titanium”។ តាមប្រភពជាច្រើនបានអះអាងថា សម្រាប់ពណ៌ថ្មីនេះ គឺនឹងមានពណ៌បែកជាពណ៌ទឹកមាស ប៉ុន្តែ បើតាមវីដេអូដែលបានបែបធ្លាយមកនេះ គឺបង្ហាញថា Desert Titanium គឺមានពណ៌ត្នោតជាងពណ៌ទឹកមាស។
នៅឆ្នាំនេះ Apple ក៏ត្រូវបានគេដឹងទៀតថា នឹងប្រើប្រាស់ពណ៌ទាំងអស់នៅលើ iPhone 16 Pro និង 16 Pro Max ថា “Titanium color” ដែលក្នុងនោះមានដូចជា Titanium White, Titanium Black, Titanium Gray និង Titanium Gold។
ជាមួយគ្នានេះ គឺនៅមានភាពមន្ទឹលជាច្រើនទៅលើការប្រើប្រាស់ប្រភេទពណ៌សម្រាប់ iPhone 16 Pro Series ព្រោះ ថាបើតាមពណ៌មានចចាមអារ៉ាមបាននិយាយថា តើវាជាមួយ  Desert ឬ Gold Color នោះទេ។ ដូចនេះមានតែរងចាំការបង្ហាញវត្តមានផ្លូវការណ៍របស់ iPhone 16 Series នៅក្នុងខែកញ្ញាខាងមុខនេះដែលអាចថ្ងៃទី 9 ឬទី 10 ប៉ុណ្ណោះទើបអ្វីៗត្រូវបានបកស្រាយជាក់ច្បាស់។
Article image
iPhone 16 Pro និង 16 Pro Max ឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរថ្មីជាច្រើនពីលើជំនាន់មុន ដូចជាការបំពាក់សែនស័រ Ultrawide ឡើងដល់ទំហំ 48MP, មានទំហំអេក្រង់ធំជាងមុនឡើងដល់ 6.3-inch និង 6.9-inch, គាំទ្រមុខងារ 5x Tetraprims telephoto នៅលើម៉ូដែល iPhone 16 Pro ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាស្រោបថ្មថ្មីផ្តល់នូវថាមពលថ្មច្រើនជាងមុន និងការបំពាក់បន្ទះឈីបជំនាន់ថ្មី A18 Series នៅលើគ្រប់ម៉ូដែលជាដើម៕
Article image