ស្វែងរកពួកយើង:

បែកធ្លាយវីដេអូថ្មីរបស់ Pixel 10 Pro Fold និង Pixel Watch 4 រួមជាមួយនិងតម្លៃនៃសេវាកម្ម AI ទៀតផង

ដោយ

Koun Jab Luffy

09 សីហា 2025 10:57 ព្រឹក

អាន 2 នាទី

Article image
កាលពីប៉ុន្មានសប្តាហ៌មុននេះ ក្រុមហ៊ុន Google បានប្រកាសចេញជាផ្លូវការណ៌នូវវីដេអូថ្មីមួយរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនGoogle Pixel 10 Pro ហើយប៉ុន្មានថ្ងៃក្រោយមក ក្រុមហ៊ុនអាមេរិកាំងមួយនេះ ក៏បានបន្តបញ្ចេញនូវរូបភាពថ្មីៗមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មី Pixel 10 series ថែមទៀត។
ជាមួយនិងវត្តមានស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុន Google ប្រកាសជាផ្លូវការណ៌ហើយ គឺនឹងធ្វើឡើងនៅថ្ងៃទី 20 ខែសីហាខាងមុខនេះហើយស្របពេលដែលការបែកធ្លាយនៅតែបន្តមាន។ ជាក់ស្តែងថ្ងៃនេះមានវីដេអូថ្មីរបស់ Google Pixel 10 Pro បង្ហោះឡើងដោយ Evan Blass។ ជាមួយនិងវីដេអូនេះ គឺខុសពីវីដេអូមុន ពីព្រោះថា ខ្លឹមសារវីដេអូហាក់បីដូចជាមិនបញ្ជាក់ច្បាស់ពីកាមេរ៉ា ក៏ដូចជាស៊ុមជុំវិញ។
Article image
ប្រភពខាងលើនេះ ក៏មានការទម្លាយវីដេអូរបស់ស្មាតហ្វូនអេក្រង់បត់បាន Google Pixel 10 Pro Fold ផងដែរ។ គួរបញ្ជាក់ថា កន្លងមកលោកអ្នកប្រាកដជាធ្លាប់ឃើញនូវរូបភាពខ្លះៗពីស្មាតហ្វូននេះផងដែរ។ គួរបញ្ជាក់ថាថ្មីៗនេះមានព័ត៌មានថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន Fold, Pixel Watch 4 និង Pixel Buds 2a នេះ គឺនឹងមានការពន្យាពេលផងដែរ។ សម្រាប់ថ្ងៃនេះ លោក Blass ក៏បានបញ្ចេញនូវវីដេអូខ្លីរបស់ស្មាតវ៉ច Google Pixel Watch 4 ដូចគ្នា។
Article image
ក្រៅតែវីដេអូថ្មីៗខាងលើនេះ លោក Evan Blass ក៏បានទម្លាយចេញនូវរូបភាពផ្សព្វផ្សាយថ្មីមួយ ដែលមានការបញ្ជាក់ពីប្រម៉ូសិននៃការប្រើប្រាស់ AI ពេញមួយឆ្នាំនៅលើស្មាតហ្វូនជំនាន់ថ្មីនៃ Pixel 10 series នេះផងដែរ។ ចំពោះការប្រើប្រាស់សេវាកកម្ម Google AI Pro បូករួមទាំង cloud storage ទំហំ  2TB  គឺមានតម្លៃ $239 ដុល្លារ។សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Pixel 10 Series ទាំង 4 នេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Tensor ដែលមានការផ្គតផ្គង់ជាងលើកដំបូងដោយ TSMC។
Article image
បែកធ្លាយវីដេអូថ្មីរបស់ Pixel 10 Pro Fold និង Pixel Watch 4 រួមជាមួយនិងតម្លៃនៃសេវាកម្ម AI ទៀតផង