ស្វែងរកពួកយើង:

បែកធ្លាយសម្បកការពាររបស់ Galaxy S25 Series បង្ហាញពីការឌីស្សាញរូបរាងស្មាតហ្វូនកាន់តែច្បាស់

ដោយ

Koun Jab Luffy

06 វិច្ឆិកា 2024 08:26 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌នាពេលកន្លងមក មានការរំពឹងថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series របស់ក្រុមហ៊ុន Samsung គឺអាចនឹងមានការប្រកាសចេញនៅលើទីផ្សារនាខែមករាខាងមុខនេះហើយ។ ខណៈពេលនេះ ព័ត៌មានជាច្រើនរបស់ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតមួយនេះ ក៏ត្រូវបានគេទម្លាយនៅអនឡាញ ដោយបញ្ជាក់ពីការឌីស្សាញរូបរាង ហើយនិងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗដែលនឹងមាននៅលើស្មាតហ្វូននេះរួចហើយផងដែរ។
នៅថ្ងៃនេះ មានការចែកចាយនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25, S25+ និង S25 Ultra  នៅលើអនឡាញជាថ្មីថែមទៀតហើយ ដោយលើកនេះ គឺមានការបញ្ជាក់ពីសម្បក silicone cases របស់ស្មាតហ្វូនទាំងនេះវិញម្តង។ ជាមួយនិងរូបភាពខាងលើនេះ គឺមានការបង្ហាញអំពីទម្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ ហើយក៏មានភាពខុសគ្នារវាងការឌីស្សាញនៃស្មាតហ្វូន S25 និង S25+ រួមជាមួយនឹងស្មាតហ្វូន S25 Ultra ផងដែរ។
Article image
ក្រឡេកមើលទម្រង់នៃកាមេរ៉ាដែលមាននៅលើសម្បកនេះ បញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងរក្សានូវទម្រង់កាមេរ៉ារបស់ស្មាតហ្វូន S25 និង S25+ ដូចពីមុនអញ្ចឹងខណៈពេលដែលស្មាតហ្វូន Ultra នេះក៏មានការបន្ថែមនូវកាមេរ៉ាមួយទៀត។ សម្រាប់ប៊ូតុងនៅលើជ្រុងខាងស្តាំរបស់ស្មាតហ្វូននេះ នៅមិនទាន់ត្រូវបានទម្លាយពីក្រុមហ៊ុន Samsung នោះទេ។ ស្មាតហ្វូន Galaxy S25 series នេះ អាចនឹងមានបន្ទះឈីប  Snapdragon 8 Elite នេះបើតាមពាក្យចចាមអារ៉ាមចុងក្រោយបំផុត។ ហើយសម្រាប់គែមរបស់ស្មាតហ្វូន Ultra នេះ អាចនឹងមានការឌីស្សាញពីលោហៈទីតាញ៉ូមគុណភាពខ្ពស់៕
បែកធ្លាយសម្បកការពាររបស់ Galaxy S25 Series បង្ហាញពីការឌីស្សាញរូបរាងស្មាតហ្វូនកាន់តែច្បាស់