ស្វែងរកពួកយើង:

បែកធ្លាយសម្បកការពារ Huawei Mate 70 Series បង្ហាញពីការឌីស្សាញស្មាតហ្វូននេះបានយ៉ាងច្បាស់

ដោយ

Koun Jab Luffy

19 តុលា 2024 08:21 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ទាក់ទងនឹងវត្តមានស្មាតហ្វូនជំនាន់ថ្មីនេះ មានអ្នកទម្លាយមួយរូបដែលមានឈ្មោះថា @BeijingDigitalMaster បានចែករំលែករូបភាពជាច្រើននៃផ្នែកខាងក្រោយរបស់ស្មាតហ្វូន Huawei Mate 70 នេះផងដែរ។
សម្រាប់សម្បកការពាររបស់ស្មាតហ្វូននេះ គឺមានពណ៌ Cyan Pastel Shade ហើយនិងមានការបង្ហាញនូវទីតាំងនៃប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង។ បើតាមព័ត៌មានថ្មីនេះ បាននិយាយថា ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតថ្មីនេះ នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅខែក្រោយនេះ។
Article image
ជាមួយនិងសម្បកខាងក្រោយរបស់ស្មាតហ្វូន Huawei Mate 70 នេះ គឺបង្ហាញពីម៉ូឌុលកាមេរ៉ាមូលខាងក្រោយមានទំហំធំយ៉ាងទាក់ទាញបំផុត។ មួយវិញទៀត សម្បកខាងក្រោយ Huawei Mate 70 នេះ ក៏បានបង្ហាញនូវសិនស័រប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងផងដែរ។ សម្រាប់ផ្នែកចំហៀងនៃស្មាតហ្វូន ក៏មានប៊ូតុងឡើងចុះសំឡេង និងប៊ូតុង Power មានបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងផងដែរ។ បើមើលទៅលើស្មាតហ្វូន Pro+ និង Ultimate Design អាចនឹងបំពាក់នូវ Optical Fingerprint Scanner ផងដែរ។
Article image
ការបែកធ្លាយចុងក្រោយបំផុតនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series នេះ នឹងមានបំពាក់នូវ Side-Mounted Fingerprint Scanner និង 3D Face Recognition System។ បើមើលទៅលើសិនស័រកាមេរ៉ាស្មាតហ្វូននេះ ក៏ត្រូវបានក្រុមហ៊ុននេះធ្វើតេស្តទៅលើ OmniVision Lenses ថ្មី សម្រាប់ស្មាតហ្វូន Flagship នេះផងដែរ។ ស្មាតហ្វូន Huawei Mate 70 Series នេះនឹងបំពាក់នូវបន្ទះឈីប Kirin 5G ថ្មី និងប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ផងដែរ៕