ស្វែងរកពួកយើង:

បែកធ្លាយសម្បក iPhone SE 4 មានការឌីស្សាញរូបរាងដូច iPhone 7 Plus

ដោយ

Koun Jab Luffy

14 តុលា 2024 03:14 រសៀល

អាន 2 នាទី

Article image
iPhone SE 4 ដែលជាស្មាតហ្វូនតម្លៃសមរម្យរបស់ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗខាងមុខនេះ។ ពេលនេះ បើយោងតាមរូបភាពថ្មីមួយ ដែលបានចែករំលែកចេញពីអ្នកទម្លាយ Sonny Dickson បានបញ្ជាក់ថា ក្រុមហ៊ុនផលិតសម្បកស្មាតហ្វូនភាគីទី 3 បានចាប់ផ្តើមផ្តោតទៅលើស្មាតហ្វូនថ្មីនេះហើយ។ សម្បកនេះ អាចបង្ហាញនូវការឌីស្សាញស្មាតហ្វូននេះ ដែលមានគែមរាបស្មើ ហើយក្រុមហ៊ុនApple បានប្រើប្រាស់ទម្រង់នៃការឌីស្សាញនេះតាំងពីស្មាតហ្វូន iPhone 12។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ សម្បករបស់ស្មាតហ្វូននេះ គឺនឹងមានបំពាក់នូវប៊ូតុង Action Button ដែលមាននៅលើស្មាត ហ្វូន iPhone 15 Pro និង iPhone 16 Series អញ្ចឹងដែរ។ បើតាមការបញ្ជាក់កន្លងមក បានិយាយថា ប៊ូតុងថ្មីនេះ គឺអនុញ្ញាតអោយ shortcuts អាចធ្វើការកែប្រែបានទៅតាមចិត្តរបស់អ្នកប្រើប្រាស់។
Article image
បើមើលទៅលើកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មីនេះវិញ គឺមានទំហំធំជាងស្មាតហ្វូន iPhone SE ជំនាន់មុននេះ។ ថ្មីៗនេះមានការបញ្ជាក់ថា ស្មាតហ្វូន iPhone SE 4 នឹងប្តូរពី single-lens ទៅកាន់ប្រព័ន្ធកាមេរ៉ាភ្លោះថែមទៀតផង។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ការឌីស្សាញស្មាតហ្វូណនេះ គឺដូចទៅនឹងសម្បកស្មាតហ្វូនដែលបែកធ្លាយនៅក្នុងខែមេសាអញ្ចឹង។ សម្រាប់ពេលនេះគឺគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ សម្រាប់ការប្រកាសជាផ្លូវការស្មាតហ្វូននេះ នៅសល់ពេលយូរបន្ថែមទៀត។ ដូច្នេះយើងនឹងមានព័ត៌មានថ្មីៗពីស្មាតហ្វូននេះកាន់តែច្រើននៅពេលខាងមុខ៕