
Galaxy S26 Series ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung គ្រោងនឹងមានវត្តមាននៅឆ្នាំក្រោយនេះ គឺនឹងមានចំនួន 3 ម៉ូដែលរួមមានដូចជា Galaxy S26 Pro, Galaxy S26 Edge និង Galaxy S26 Ultra។ ថ្មីៗនេះ រូបភាព renders ជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានគេមើលឃើញថា មានការបែកធ្លាយនូវការឌីស្សាញជាច្រើនរូចមកហើយ ប៉ុន្តែមិនមានការបញ្ជាក់ថា ជារូបភាពពិតនៅឡើយទេ។ យោងតាមបែកធ្លាយថ្មីនៅថ្ងៃនេះ គឺមានការបញ្ចេញនូវសម្បកទូរស័ព្ទរបស់ស្មាតហ្វូននេះថែមទៀតហើយ។
ថ្មីៗនេះ យោងតាមអ្នកទម្លាយ @KeepUpWithOneUI និង SammyGuru បានបង្ហាញនូវរូបភាពថ្មីចំនួន 19 សន្លឹកនៃសម្បកទូរស័ព្ទរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 series ដោយរូបភាពទាំងនោះ គឺមានការបង្ហាញនូវការឌីស្សាញនូវគ្រប់ជ្រុងរបស់ស្មាតហ្វូនទាំង 3 នេះតែម្តង។

តាមរយៈរូបភាពខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Pro នឹងមានការបំពាក់នូវកាមេរ៉ា 3 គ្រាប់ ខណៈដែលស្មាតហ្វូនកម្រ៉ាស់ស្តើង Galaxy S26 Edge មានកាមេរ៉ា 2 គ្រាប់ និងស្មាតហ្វូន Galaxy S26 Ultra មានកាមេរ៉ាចំនួន 4 គ្រាប់។ សម្រាប់សម្បកទូរស័ព្ទទាំងនេះក៏ទ្រទ្រង់នូវបច្ចេកវិទ្យា Qi2 ផងដែរ។

សូមជំរាបថា សម្រាប់ឆ្នាំក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉ែខាងត្បូង Samsung គឺនឹងមានការផ្លាស់ប្តូរនូវយុទ្ធសាស្រ្តថ្មី ដោយអាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2600 និង Snapdragon 8 Gen 5 នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន។ សម្រាប់អេក្រង់ និងកាមេរ៉ា ហើយនិងថ្មរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ នៅមិនទាន់ការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕

