ស្វែងរកពួកយើង:

បែកធ្លាយស្មាតហ្វូនជំនាន់ថ្មី vivo X300 និង X300 Pro ដែលនឹងលក់នៅរអឺរ៉ុប

ដោយ

Koun Jab Luffy

30 តុលា 2025 03:26 រសៀល

អាន 1 នាទី

Article image
យោងតាមសេចក្តីប្រកាសមុននេះបានអោយដឹងថានៅថ្ងៃនេះក្រុមហ៊ុន vivo នឹងមានបង្ហាញចេញជាផ្លូវការណ៌នូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន X300 និង X300 Pro នៅរអឺរ៉ុបហើយដោយចាប់ផ្តើមពីប្រទេសសាធារណៈរដ្ឋឆែក។មុនការសម្ពោធចូលមកដល់មានការទម្លាយថា X300 និង X300 Pro គឺនឹងមានការដាក់លក់នៅលើទីផ្សារនេះតែមួយទំហំប៉ុណ្ណោះគឺ 16GB-512GB។
ការបែកធ្លាយខាងលើនេះបានបន្ថែមថាសម្រាប់តម្លៃស្មាតហ្វូនជំនាន់ថ្មី X300 ដែលនឹងលក់នៅលើទីផ្សារប្រទេសឆែកនេះគឺមានតម្លៃ CZK 26,990 ដែលប្រហែលជា €1,100 អឺរ៉ូខណៈដែល X300 Pro អាចនឹងមានតម្លៃ CZK 34,990 ដែលប្រហាក់ប្រហែល €1,400 យូរ៉ូ។សូមជំរាបថាស្មាតហ្វូនទាំងពីរនេះគឺសុទ្ធសឹងតែជាស្មាតហ្វូនជំនាន់ថ្មី្ថ្នាក់ប្រណិតដូចគ្នា។
Article image
ជាមួយនិងតម្លៃខាងលើនេះត្រូវបានគេមើលឃើញថាខ្ពស់ជាងដៃគូរមួយចំនួនខណៈដែលប្រេន vivo ក៏ត្រូវគេមើលឃើញថាហាក់បីដូចជានៅទាបជាង Samsung, Apple និង Xiaomi នៅឡើយដូច្នេះរង់ចាំមើលថាតើក្រុមហ៊ុន vivo នឹងមានយុទ្ធសាស្រ្តទីផ្សារបែបណាដើម្បីប្រជែងជាមួយនិងដៃគូររបស់ខ្លួន។
បែកធ្លាយស្មាតហ្វូនជំនាន់ថ្មី vivo X300 និង X300 Pro ដែលនឹងលក់នៅរអឺរ៉ុប