ស្វែងរកពួកយើង:

បែកធ្លាយស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Motorola Razr 50 នៅមុនការប្រកាសជាផ្លូវការណ៌

ដោយ

Koun Jab Luffy

27 ឧសភា 2024 11:43 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Motorola ត្រូវគេរំពឹងថា នឹងបង្ហាញចេញនូវស្មាតហ្វូនបត់បានប្រភេទ Flip ម៉ូដែលថ្មី Razr 50 series នៅក្នុងពេលឆាប់ៗនេះហើយ ដោយស្មាតហ្វូនថ្មីនេះ គឺមានចំនួន 2 ម៉ូដែល រួមមានដូចជា Razr 50 Ultra និង Razr 50។ នៅពេលនេះ ស្មាតហ្វូនអេក្រង់បត់ម៉ូដែល Razr 50 មានការបែកធ្លាយនៅលើវិញ្ញាបនបត្រ TENAA របស់ចិនហើយ។ នៅក្នុងបញ្ជីនេះ មានការទម្លាយថា ស្មាតហ្វូន Razr 50 នេះគឺមានអេក្រង់ Cover Display ដែលមានទំហំ 3.6 អ៊ីង គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1056x1066 pixels ហើយអេក្រង់ OLED panel នេះ ក៏មានការគាំទ្រជាមួយនឹងកម្រិតពណ៌ 10-bit color depth ថែមទៀតផង។
និយាយពីផ្នែកខាងក្នុងរបស់ស្មាតហ្វូនថ្មីនេះ គឺមានអេក្រង់ទំហំ 6.9-អ៊ីង OLED display ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ (1080 x 2640 pixels) resolution និង 120Hz refresh rate។ បើតាមការបង្ហាញនៅក្នុងវិញ្ញាបនបត្រ TENAA នេះគឺបាននិយាយថា ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ នឹងមានបន្ទះឈីបកម្រិត Octa-Core ជាមួយនឹងល្បឿន 2.5GHz។ ផ្អែកទៅលើការបែកធ្លាយជាច្រើនមុននេះ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានបន្ទះឈីប MediaTek Dimensity 7300X។ ស្មាតហ្វូននេះមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ។
Article image
បើមើលទៅលើកាមេរ៉ាថ្មីនេះ បង្ហាញថា ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ មានប្រព័ន្ធកាមេរ៉ាភ្លោះនៅលើ Cover Display ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 13MP។ ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ មានកាមេរ៉ាខាងមុខទំហំ 32MP។ ស្មាតហ្វូនថ្មីនេះ បំពាក់នូវថាមពលថ្ម dual-cell ជាមួយនឹងទំហំ 3949mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 33W។ សម្រាប់ការឌីស្សាញរូបរាងវិញ ស្មាតហ្វូន Razr 50 នេះមានទម្ងន់ 188g និងវិមាត្រ 171.3x73.9x7.2mm។ នៅក្នុងបញ្ជី TENAA នេះ ក៏មានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់នេះ មានសិនស័រជាច្រើនទៀតដូចជា gravity sensor, distance sensor, light sensor, fingerprint recognition និង face recognition ផងដែរ៕