
យោងតាមការចុះផ្សាយព័ត៌មានកន្លងមកបាននិយាយថា iQOO គ្រោងនឹងបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនចំនួន 3 នៅលើទីផ្សារប្រទេសចិន ដែលម៉ូដែលទាំងនោះមានដូចជា iQOO Neo 9S Pro+, iQOO Z9 Turbo+ និង iQOO 13។ នៅក្នុងរបាយការណ៌ខាងលើនេះ បានបញ្ជាក់បន្ថែមថា នៅលើស្មាតហ្វូនទាំងនេះ ក៏នឹងការប្រើឈីបខុសៗគ្នាដែរ គឺមានបន្ទះឈីប Snapdragon 8 Gen 3, Dimensity 9300+ និង Snapdragon 8 Gen 4។ កន្លងមក អ្នកទម្លាយ Digital Chat Station បានទម្លាយចេញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ iQOO 13 ផងដែរ។ នៅថ្ងៃនេះ អ្នកទម្លាយរូបនេះ បានចែកចាយនូវព័ត៌មានមួយចំនួនថែមទៀតហើយ។
អ្នកទម្លាយ DCS បានបន្ថែមថា ស្មាតហ្វូន iQOO 13 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 និងអេក្រង់ BOE X-series LTPO screen បង្ហាញចេញបាន 2K resolution និងមានល្បឿន 144Hz refresh rate។ iQOO 13 នឹងមានអេក្រង់ធំ ហើយនិងមានគែមស្តើងជាងជំនាន់មុន ដែលធានា នឹងផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់។ បនន្ថែមពីនេះ ស្មាតហ្វូននេះក៏នឹងនការប្រើប្រាស់ប្រព័ន្ធស្កែនម្រាមដៃនៅលើក្រង់ ultrasonic fingerprint sensor ថែមទៀតផង។

និយាយដល់ភាពធន់វិញ នៅលើ iQOO 13 នឹងមានស៊ុមជុំវិញឌីស្សាញចេញពីលោហៈ និងមានខ្នងក្រោយឌីស្សាញចេញពីកញ្ចក់។ នៅលើស្មាតហ្វូននេះក៏នឹងមានការតម្លើងនូវប្រព័ន្ធការពារការជ្រាបទឹក និងធូលីថែមទៀតផង។ អ្នកទម្លាយរូបនេះបន្តថា iQOO 13 នឹងនភតែបន្តការឌីស្សាញរូបរាងស្របតាមរចនាបទ classic design elements ដូចមុនៗដដែល។ បើតាមការទម្លាយខាងលើនេះបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងប្រកាសចេញស្មាតហ្វូន iQOO 13 នៅខែតុលាខាងមុខនេះហើយ។

គួរបញ្ជាក់ថា កន្លងមកមានរបាយការណ៌ជាច្រើនបាននិយាយថា iQOO 13 Pro នឹងមិនមានការបង្ហាញវត្តមានក្នុងឆ្នាំនេះទេ។ សម្រាប់ iQOO 13 វិញ នឹងមានថ្មទំហំ 6,000mAh មានកម្លាំងសាក 100W និង 50W wireless charging។ ប៉ុន្តែនៅពេលនេះ អ្នកទម្លាយ DCS បានបញ្ជាក់ថា iQOO 13 នឹងមិនមានការតម្លើងមកនូវ wireless charging នោះទេ។ នៅលើស្មាតហ្វូន iQOO 13 ក៏នឹងមានការប្រើប្រាស់នូវកាមេរ៉ា 3x periscope telephoto ហើយនិងមាន AAC ESA1016 vibration motor ថែមទៀតផង។
