
នៅពេលនេះ ក្រុមហ៊ុន Xiaomi បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Mix Fold 4 ថែមទៀត ហើយបន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន Mix Fold 3 កាលពីឆ្នាំ 2023។ យោងតាមរបាយការណ៌ថ្មីដែល បានទម្លាយចេញកន្លងមក គឺបានបង្ហាញចេញនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូននេះហើយ ដែលនៅក្នុងនោះ រួមមានដូច ជាបន្ទះឈីប ក៏ដូច ជាកាមេរ៉ាជាដើម។ នៅថ្ងៃនេះ បើតាមការទម្លាយចេញពី DCS ក៏មានការចែកចាយនូវព័ត៌មានថ្មីមួយ ចំនួនរបស់ស្មាតហ្វូនថ្មីនេះថែមទៀតហើយ។
ផ្អែកតាមការបង្ហោះនៅលើ Weibo របស់គណនី @ZionsAnvin បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Xiaomi Mix Fold 4 នឹងមានការឌីស្សាញតួខ្លួនមានភាពរឹងមានជាងមុន ហើយនិងមានការពង្រឹងទៅលើគន្លឺះភ្ជាប់មានគុណភាពខ្ពស់ និងអាចប្រើប្រាស់បានយូរជាងមុនថែមទៀតផង។ គន្លឹះថ្មីនេះ គឺមានការធ្វើតេស្តទៅលើគុណភាពបត់ចុះឡើងបានលទ្ធផល ល្អបំផុត។ ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានរ៉េមទំហំ 16GB និងមានអង្គចងចាំទំហំ 1TB ហើយក៏អាចនឹងមានការបំពាក់ នូវបន្ទះឈីប Snapdragon 8 Gen 3 ផងដែរ។
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានថាមពលថ្មទំហំ 5000mAh+ និងកម្លាំងសាក 100W fast charging ប្រៀបធៀបជា មួយនិង Mix Fold 3 មានថាមពលថ្មទំហំ 4800mAh និងមានកម្លាំងសាក 67W fast charging ប៉ុណ្ណោះ។ អ្នកទម្លាយ រូបនេះ បន្តថា ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានកាមេរ៉ាគោលទំហំ 50MP និងមានឡែន Periscope រួមនិងកាមេរ៉ាមួយ គ្រាប់ទៀត។ កាលពីពេលមុននេះ មានរបាយការណ៌ថា ស្មាតហ្វូននេះ ក៏មានការតម្លើងនូវប្រព័ន្ធផ្កាយរណប Satellite Connectivity ដែលនឹងមានការគាំទ្រនូវបច្ចេកវិទ្យា two-way communication ថែមទៀតផង។

Mix Fold 4 ក៏នឹងមានសេចក្តីរាយការណ៌ថា នឹងមានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក IP rating ផងដែរ ខណៈដែលនៅ លើ Mix Fold 3 គឺមិនមាននោះទេ។ ស្មាតហ្វូននេះ ក៏មានការតម្លើងនូវម៉ូទ័រ x-axis linear motor ដែលមានការពង្រឹងទៅ លើ haptics ហើយនិងមានទម្ងន់ចន្លោះពី 220g ទៅ 240g អាស្រ័យលើការឌីស្សាញខ្នងក្រោយ។ គួរបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានកន្លងមកត្រូវបានគេមើលឃើញថា មានការបង្ហាញចេញនៅខែសីហា ដូច្នេះ សម្រាប់ Mix Fold 4 ក៏អាចនឹងមានការប្រកាសចេញដូចគ្នានេះដែរ។
