ស្វែងរកពួកយើង:

បែកធ្លាយ Cases របស់ Huawei P70 បង្ហាញពីការឌីស្សាញស្មាតហ្វូននេះកាន់តែច្បាស់

ដោយ

Koun Jab Luffy

05 មីនា 2024 02:27 រសៀល

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ ព័ត៌មានថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ម៉ូដែល Huawei P70 Series ត្រូវបានគេមើលឃើញថា មានការបែកធ្លាយនៅលើបណ្តាញសង្គម ក៏ដូចជាវិបសាយធំជាច្រើន។ ជាក់ស្តែងកាលពីខែមករាកន្លងទៅនេះ លក្ខណៈសម្បត្តិមួយចំនួន រួមទាំងរូបភាពគំនូសព្រាងរបស់ស្មាតហ្វូនជំនាន់់ថ្មី Huawei P70 Series នេះ ត្រូវបានគេចែកចាយជាច្រើន។ នៅថ្ងៃនេះ យោងតាមការទម្លាយចេញពីប្រភពល្បីឈ្មោះ Digital Chat Station បានទម្លាយចេញនូវរូបភាព Cases របស់ស្មាតហ្វូនជំនាន់ថ្មី Huawei P70 នេះថែមទៀតហើយ។
អ្នកទម្លាយខាងលើនេះបញ្ជាក់ថា រូបភាព Cases នេះ គឺជាផលិតផលមួយដែលមានការឌីស្សាញចេញពីក្រុមហ៊ុនភាគីទី 3 ដោយមានការបង្ហាញយ៉ាងច្បាស់នូវរូបរាងរបស់ស្មាតហ្វូន Huawei P70 series ជាពិសេស គឺទៅលើម៉ូឌុលកាមេរ៉ាស្មាតហ្វូននេះតែម្តង។ ផ្អែកតាមរូបភាពនេះ បង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺមានឌីស្សាញសិនស័រកាមេរ៉ា 3 គ្រាប់ ដែលតំរៀបជា 3 ជ្រុង ដែលកាមេរ៉ាគោលធំជាងគេនៅកណ្តាលមានទំហំ 50MP ខណៈដែលគ្រាប់តូចខាងលើ និងគ្រាប់តូចខាងក្រោមជាប្រភេទ Telephoto និង Ultrawide។ ជាមួយគ្នានេះនៅចន្លោះកាមេរ៉ាក្រោយទាំងបីគ្រាប់នេះ គឺមានការតម្លើងនូវ dual-tone LED flash ឬ LED flash និង Autofocus-aiding laser combo។
Article image
គួរបញ្ជាក់ផងដែរថា កាលពីមុននេះ មានពាក្យចចាមអារ៉ាម និយាយថា កាមេរ៉ាគោលរបស់ស្មាតហ្វូនថ្មីនះ គឺមានទំហំ 50MP OmniVision OV50H ហើយក៏មានការអមដំណើរដោយកាមេរ៉ា ultrawide អាចនឹងប្រើប្រាស់កាមេរ៉ាទំហំ 50MP Sony IMX989 shooter ខណៈដែលគ្រាប់ទីបីជា Telephoto ក៏មានកាមេរ៉ាទំហំ 50MP ដែលគាំទ្រដោយការហ៊្សូម 4x optical zoom ថែមទៀតផង។
បែកធ្លាយ Cases របស់ Huawei P70 បង្ហាញពីការឌីស្សាញស្មាតហ្វូននេះកាន់តែច្បាស់