ស្វែងរកពួកយើង:

បែកធ្លាយ Dummy បង្ហាញថា ការឌីស្សាញរូបរាង iPhone SE 4 ការមានការផ្អែកលើ iPhone 14

ដោយ

Koun Jab Luffy

02 មេសា 2024 10:43 ព្រឹក

អាន 2 នាទី

Article image
ការឌីស្សាញរូបរាងរបស់ iPhone SE series ភាគច្រើនចេញពីទម្រង់នៃស្មាតហ្វូន iPhone ចាស់ៗដូចជាចេញពីស្មាតហ្វូន iPhone 5s ខណៈពេលដែលស្មាតហ្វូន SE (2020) និង (2022) វិញ គឺមានទំហំរូបរាងដូចទៅនឹងស្មាតហ្វូន iPhone 6 និង iPhone 8 អញ្ចឹង។ នៅពេលនេះ គឺដល់ពេលដែលក្រុមហ៊ុន Apple បោះជំហានទៅកាន់ការឌីស្សាញរូបរាងបន្ទាប់នៃស្មាតហ្វូនរបស់ខ្លួនហើយ។ កាលពីមួយខែមុននេះ មានការទម្លាយចេញនូវរូបភាព Render ថ្មីមួយរបស់ iPhone SE 4 ដែលបានបង្ហាញអំពីការឌីស្សាញរូបរាងដូចគ្នាជាមួយនិង iPhone 14 អញ្ចឹងដែរ។ ឥលូវនេះ ការឌីស្សាញរូបរាង iPhone SE ក៏ត្រូវបានគេទម្លាយជាថ្មីទៀតហើយ គឺតាមរយៈ Dummy គំរូស្មាតហ្វូននេះតែម្តង។
បើតាមការបញ្ជាក់កន្លងមក បាននិយាយថា អេក្រង់របស់ស្មាតហ្វូន iPhone SE 4 នេះ គឺជាប្រភេទកញ្ចក់ OLED ដែលនេះគឺជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃស្មាតហ្វូន SE ដែលមានការបំពាក់នូវអេក្រង់ថ្មីដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE។ មុនខុសគ្នាពីអេក្រង់ iPhone 14-series នោះទេ ស្មាតហ្វូនតម្លៃសមរម្យនេះ នឹងមានបំពាក់នូវរន្ធអេក្រង់ wide notch អមជាមួយនឹងមុខងារ Face ID ផងដែរ។ បន្ថែមពីនេះ នៅលើស្មាតហ្វូន iPhone SE 4 នេះនឹងប្រើប្រាស់នូវថ្មរបស់ស្មាតហ្វូន iPhone 14 ផងដែរ។
ដូចអ្វីដែលអ្នកបានមើលឃើញនៅលើគំរូ Dummy នេះអញ្ចឹង! ស្មាតហ្វូន iPhone SE 4 នេះ គឺនឹងមានភាពទាន់សម័យជាងម៉ូដែលបង្ហាញវត្តមានកាលពីឆ្នាំ 2022 កន្លងទៅ។ សូមជំរាបថា ស្មាតហ្វូន SE (2022) គឺជាស្មាតហ្វូនចុងក្រោយបំផុត ដែលប្រើប្រាស់នូវ TouchID ហើយសម្រាប់ iPads ក៏បានចាប់ផ្តើមក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់នូវ FaceID ផងដែរ។
Article image
ស្មាតហ្វូននេះ ក៏មាន bezel ដែលភ្ជាប់នូវ IR illuminator និងកាមេរ៉ាថែមទៀតផង ដូចនេះការ ប្រើប្រាស់នូវ wide notch ពិតជាសំខាន់នៅក្នុងការឌីស្សាញនេះ។ បើធៀបទៅនឹងគែម bezels នៅក្នុងឆ្នាំ 2017 របស់ស្មាតហ្វូន iPhone SE (2022) ដែលបង្ហាញវត្តមានកន្លងមក បញ្ជាក់ថា ស្មាតហ្វូនម៉ូដែលថ្មីនេះ នឹងក្លាយជាការបោះជំហានថ្មីមួយឆ្ពោះទៅមុខបន្តទៀត។ បើទោះបីជាមានការខ្ចីផ្នែកពីស្មាតហ្វូន iPhone 14 ទៅលើការឌីស្សាញក៏ដោយ ស្មាតហ្វូន iPhone SE ថ្មីនេះ នៅមិនមានព័ត៌មានលម្អិតនៃកាមេរ៉ានៅឡើយទេ៕