ស្វែងរកពួកយើង:

បែកធ្លាយ OnePlus 13 ជាមួយការឌីស្សាញរូបរាងថ្មី ហើយនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4

ដោយ

Koun Jab Luffy

06 មីនា 2024 09:31 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន OnePlus ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនលំដាប់ថ្នាក់ Flagship ជំនាន់ថ្មីរបស់ខ្លួនម៉ូដែល OnePlus 13 ហើយ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅដើមឆ្នាំនេះ ខណៈដែលម៉ូដែលមុន OnePlus 12 ត្រូវបានគេមើលឃើញថា បង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីខែធ្នូឆ្នាំ 2023 កន្លងទៅ។ យោងតាមការបែកធ្លាយថ្មីមួយដែលចែកចាយដោយអ្នកទម្លាយ Digital Chat Station ក៏បាននិយាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OnePlus 13 ផងដែរ។
យោងតាមការបញ្ជាក់ចេញពី Digital Chat Station ខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នេះ អាចនឹងមានការឌីស្សាញរូបរាងថ្មី ជាពិសេសការដកចេញនូវការឌីស្សាញ hinge-style camera module ដែលក្រុមហ៊ុននេះប្រើប្រាស់កាលពី 2 ឆ្នាំមុននេះ។ សម្រាប់គំរូចុងក្រោយបំផុតរបស់ស្មាតហ្វូន OnePlus 13 នេះ គឺបញ្ជាក់ថា មានអេក្រង់ 2K។ មួយវិញទៀត នៅក្នុងការបែកធ្លាយថ្មីមួយផ្សេង ក៏មានការអះអាង ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ ultrasonic in-screen fingerprint scanner ថែមទៀតផង។
អ្នកទម្លាយ Digital Chat Station បន្តបញ្ជាក់ថា ក្រុមហ៊ុន  OnePlus នេះ ក៏បានពង្រឹងទៅលើប្រព័ន្ធ imaging system របស់ស្មាតហ្វូន OnePlus 13 ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន OPPO Find X7 Ultra ផងដែរ។ ស្មាតហ្វូនថ្មីនេះមានកាមេរ៉ាគោលទំហំ 50-Megapixel និងមានការ Periscope lens។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន OnePlus ក៏នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 chipset នៅលើស្មាតហ្វូននេះផងដែរ។
របាយការណ៍ជាច្រើន បានអះអាងថា ក្រុមហ៊ុន Qualcomm នឹងបង្ហាញនូវបន្ទះឈីប Snapdragon 8 Gen 4 នៅខែតុលា2024 ហើយស្មាតហ្វូន OnePlus 13 ក៏ត្រូវបានគេដឹងថា នឹងបង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំនេះដូចគ្នា។ ក្រុមហ៊ុន OnePlus ត្រូវគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូន OnePlus Ace 3V នៅក្នុងប្រទេសចិន នៅក្នុងខែនេះ។ ស្មាតហ្វូននេះ គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 7+ Gen3។ នៅក្នុងឆមាសទី 2 ឆ្នាំនេះ មានការរំពឹងថា ស្មាតហ្វូន OnePlus Ace 3 Prok ក៏អាចនឹងមានវត្តមានជាមួយនូវបន្ទះឈីប Snapdragon 8 Gen 3 នៅក្នុងទីផ្សាររបស់ចិនផងដែរ៕
បែកធ្លាយ OnePlus 13 ជាមួយការឌីស្សាញរូបរាងថ្មី ហើយនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4