ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

បែកធ្លាយ OPPO Find X5 Pro នឹងបំពាក់អេក្រង់កម្រិត 2K ល្បឿន 120Hz និងប្រើឈីប SD 8Gen1 រួមនឹងកាមេរ៉ាក្រោយ 3 គ្រាប់ ដោយ 2 គ្រាប់ទំហំ 50MP

ដោយ

Koun Jab Luffy

13 មករា 2022 08:50 ព្រឹក

អាន 2 នាទី

Article image
OPPO កំពុងតែអង្រួនទីផ្សារស្មាតហ្វូនជាមួយនឹងវត្តមានស្មាតហ្វូនអេក្រង់បត់ជំនាន់ដំបូងរបស់ខ្លួនម៉ូដែល Find N។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោករបស់ប្រទេសចិនមួយនេះក៏ត្រូវបានគេដឹងថា បានត្រៀមបញ្ចេញអាវុធថ្មីដើម្បីប្រល័យទីផ្សារស្មាតហ្វូនបន្តទៀតជាមួយកំពូលស្មាតហ្វូន OPPO Find X5 និង Find X5 Pro។ ជាមួយវត្តមានកំពូលស្មាតហ្វូនជំនាន់ថ្មីដែលនឹងមកដល់ក្នុងត្រីមាសទីមួយក្នុងឆ្នាំ 2022 នេះ (អាចក្នុងខែមិនា) ត្រូវបានប្រភពព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយចែកចាយមិនដាច់ទាក់ទងនឹងរូបសម្បត្តិ និងគុណសម្បត្តិដែលនឹងមានមកជាមួយពួកវា។
ហើយនៅក្នុងវេលានេះនៅលើគណនីទម្លាយព័ត៌មានល្បីឈ្មោះរបស់ប្រទេសចិនគឺ Digital Chat Station បានធ្វើការបង្ហើបចេញពីគុណសម្បត្តិមួយចំនួនដែលនឹងមាននៅលើម៉ូដែល OPPO Find X5 Pro។ បើតាម Digital Chat Station បាននិយាយថា OPPO Find X5 Pro គឺមានលេខកូដសំគាល់ម៉ូដែលថា PFEM10។ កំពូលស្មាតហ្វូន Find X ជំនាន់ថ្មីនេះ គឺនឹងបំពាក់អេក្រង់ LTPO-AMOLED 120Hz ជំនាន់ទី 2 ទំហំ 6.7 អ៊ីញ គាំទ្រកម្រិតបង្ហាញដល់ Quad-HD+ ទំហំ 1440 x 3216px ព្រមទាំងមានរន្ធទំលុះថ្ងាសមួយគ្រាប់ដើម្បីភ្ជាប់សែនស័រសែនហ្វី Sony IMX709 ទំហំ 32MP ទៀតផង។
Find X5 Pro ក៏នឹងមានដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាក្រោយ 3 គ្រាប់ ដោយប្រើសែនស័រគោល Sony IMX766+OIS ទំហំ 50MP រួមជាមួយ Ultra-wide ទំហំ 50MP និង Telephoto/ tertiary ទំហំ 13MP។ ប្រភពដដែលនេះបានបន្ថែមទៀតថា Find X5 Pro នឹងបំពាក់មកជាមួយកំពូលឈីបនាគរាជជំនាន់ថ្មីគឺ Snapdragon 8Gen1 រួមជាមួយឈីបជំនួយថ្មី MariSilicon X របស់ក្រុមហ៊ុនផ្ទាល់ផងដែរ។ ស្មាតហ្វូនកំពូលជំនាន់ថ្មីនេះនឹងមានថ្មទំហំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនតាមរយះរន្ធ USB-C កំលាំង 80W និង Wireless Charging កំលាំង 50W។
Article image
ហើយសម្រាប់ប្រព័ន្ធប្រតិបត្តិការវិញ Find X5 Series នឹងដំឡើងមកជាមួយ ColorOS12 គាំទ្រដោយ Android 12 ចេញពីប្រអប់ ព្រមទាំងបំពាក់ប្រព័ន្ធសោរសុវត្ថិភាពនៅក្រោមអេក្រង់ដែលគាំទ្រជាមួយមុខងារថ្មីហៅថា Goodix G7 ថែមទៀតផង។ យ៉ាងណាមិញ បើតាមប្រភពផ្សេងទៀតបាននិយាយថា OPPO Find X5 Series ក៏នឹងមានម៉ូដែលប្រើបន្ទះឈីប MediaTek Dimensity 9000 ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.