ស្វែងរកពួកយើង:

បែកធ្លាយ Reno 12 series ជាមួយនឹងការបំពាក់នូវបន្ទះឈីប Dimensity 8300 និង 9200 Plus

ដោយ

Koun Jab Luffy

22 មេសា 2024 07:58 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei, Honor, Vivo និង OPPO ត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកួតប្រជែងគ្នាទៅលើលើស្មាតហ្វូនថ្នាក់កណ្តាល តាមរយៈការបញ្ចេញនូវស្មាតហ្វូនថ្មីៗរបស់ខ្លួននៅលើទីផ្សារនៅខែមិថុនាខាងមុខនេះ។ នៅក្នុងកំឡុងពេលនោះនៅលើទីផ្សារ អាចនឹងមានការបង្ហាញនូវវត្តមានស្មាតហ្វូន Nova 13 series, Honor 200 series, Vivo S19 និង Reno 12 series ជាដើម។ បើតាមការបែកធ្លាយថ្មីមួយ នៅក្នុងខែកុម្ភៈកន្លងនេះ ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Reno 12 និង Reno 12 Pro ផងដែរ។ មកដល់ពេលនេះ នៅមិនទាន់មានការទម្លាយអំពីឈ្មោះនៃបន្ទះឈីបដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូននេះនៅឡើយទេ។
ថ្មីៗនេះ មានការបែកធ្លាយថ្មីមួយនៅលើ Weibo បានទម្លាយអំពីបន្ទះឈីបរបស់ស្មាតហ្វូននេះ ជាមួយនឹងលក្ខណៈសម្បត្តិជាច្រើន។ បើតាមការបញ្ជាក់របស់អ្នកទម្លាយនេះ បានអោយដឹងថា ស្មាតហ្វូន Reno 12 series នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 8300និង Dimensity 9200 Plus។ គួរបញ្ជាក់ថា សម្រាប់ស្មាតហ្វូនប្រភេទ Reno 11 និង Reno 11 Pro គឺមានបន្ទះឈីប Dimensity 8200 និង Snapdragon 8+ Gen 1។ មានការរំពឹងថា ក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវស្មាតហ្វូន Reno 12 ជាមួយនឹងបន្ទះឈីប Dimensity 8300 ខណៈពេលដែលស្មាតហ្វូន Reno 12 Pro អាចនឹងមានបន្ទះឈីប Dimensity 9200 Plus ។
Article image
ការបែកធ្លាយនេះ បានបញ្ជាក់ថា អេក្រង់របស់ស្មាតហ្វូន Reno 12 នេះ នឹងទ្រទ្រង់នូវកម្រិតភាពច្បាស់ 1080p resolution ខណៈពេលដែលម៉ូដែល Pro មានកម្រិតភាពច្បាស់ 1.5K resolution ។ អេក្រង់របស់ស្មាតហ្វូនទាំងពីរនេះ គឺមានកម្រិតគែមកោងនៅជ្រុងទាំង 4 របស់វា។ នៅក្នុងការបែកធ្លាយថ្មីមួយ បានបញ្ជាក់ថា ស្មាតហ្វូន Reno 12 series នេះនឹងមានគែមផ្លាស្ទិកនៅកណ្តាល និងកញ្ចក់នៅខាងក្រោយ។ ផ្នែកខាងក្រោយបរស់ស្មាតហ្វូននេះនឹងមានកាមេរ៉ាទំហំ 50-Megapixel Telephoto ជាមួយនឹងកម្រិត 2x optical zoom សម្រាប់ portrait shots ផងដែរ។ ស្មាតហ្វូនទាំងពីរនេះ នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 80W fast charging ផងដែរ។
Article image
របាយការណ៍ជាច្រើនមុននេះ បានទម្លាយថា ក្រុមហ៊ុន OPPO កំពុងតែធ្វើការនៅលើថេប្លេត OPPO Pad 3 ដែលមានបន្ទះឈីប Snapdragon 8 Gen 3 ។ បន្ថែមពីនេះ ការបែកធ្លាយថ្មីមួយបញ្ជាក់ថា ក្រុមហ៊ុននេះក៏មានគម្រោងក្នុងការប្រកាសបង្ហាញនូវកាសស្តាប់ថ្មីផងដែរ។ ព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូននេះ នឹងមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Reno 12 ។ ដូចនេះ ក្រៅពីស្មាតហ្វូន Reno 12 series នេះ ក្រុមហ៊ុននេះអាចនឹងប្រកាសបង្ហាញនូវផលិតផលជាច្រើនទៀតនៅក្នុងខែមិថុនានេះនៅក្នុងប្រទេសចិនផងដែរ៕
បែកធ្លាយ Reno 12 series ជាមួយនឹងការបំពាក់នូវបន្ទះឈីប Dimensity 8300 និង 9200 Plus