
លោក Jay Y. Lee ត្រូវបានគេស្គាល់ថា គឺជាអគ្គនាយករបស់ក្រុមហ៊ុន Samsung Electronics ដែលបានដឺកនាំក្រុមហ៊ុនដ៏ធំជាងគេបំផុតមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា លោក Lee បានឡើងឈរនៅកំពូលតារាងនៃម្ចាស់ភាគហ៊ុនមហាសេដ្ឋី ដែលមានជាងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងជាថ្មីម្តងទៀតហើយ ខណៈដែលកាលពី 10 ឆ្នាំមុននេះ គ្រួសាររបស់លោក Lee ក៏បានឈរនៅចំណាត់ថ្នាក់កំពូលផងដែរ។
តាមរបាយការណ៌កន្លងមក បានបញ្ជាក់ថា លោក Lee Kun-hee ដែលជាអតីតអគ្គនាយករបស់ក្រុមហ៊ុននេះ ក៏ធ្លាប់ដឹកនាំក្រុមហ៊ុននេះ ឈរនៅចំណាត់ថ្នាក់កំពូលមុនពេលដែលគាត់បានបន្តរវេនទៅកាន់លោក Jay Y. Lee។ បើតាមសេចក្តីរាយការណ៌ចេញពី Sammbile នៅពេលនេះ បានអោយដឹងថា បច្ចុប្បន្ននេះ ប្រធានរបស់ក្រុមហ៊ុន Samsung បានក្លាយជាអ្នកដែលមានភាគហ៊ុនច្រើន និងមានជាងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ។
ប្រភពដដែលនេះ បន្តថា គ្រួសាររបស់លោក Lee បានស្ថិតនៅក្នុងបញ្ជីនេះ ដែលមានដូចជា Hong Ra-hee និង Lee Boo-jin និង Lee Seo-hyun ដោយអ្នកទាំងនោះភាគច្រើន គឺធ្វើការវិនិយោគទៅលើផ្នែកសណ្ឋាគារ និងសំណង់។ លោក Jay Y. Lee បានឈរនៅចំណាត់ថ្នាក់កំពូលជាមួយនឹងទឹកប្រាក់ 12.912 ទ្រីលាន ឬ 8.7 ពាន់លានវ៉ុន។

គួរបញ្ជាក់ផងដែរថា អគ្គនាយករបស់ក្រុមហ៊ុន Samsung នេះ បានក្លាយជាអ្នកមានបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីដើមខែនេះ បន្ទាប់ពីការកើនឡើងនៃតម្លៃភាគហ៊ុនដល់ទៅ 3.5 ពាន់លានដុល្លារអាមេរិក ដែលធ្វើអោយគាត់មានទឹកប្រាក់សរុបដល់ទៅ 11.5 ពាន់លានដុល្លារអាមេរិក៕
