ស្វែងរកពួកយើង:

ប្រធានផ្នែកផលិតផល iQOO និយាយថា ការកើនឡើងនៃតម្លៃទៅលើ iQOO 13 គឺជៀសមិនផុតនោះទេ!

ដោយ

Koun Jab Luffy

28 តុលា 2024 09:15 ព្រឹក

អាន 2 នាទី

Article image
ប្រធានផ្នែកផលិតផល iQOO 13 ត្រូវបានគេរាយការណ៌ថា គឺគ្រោងនឹងមានបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងប្រទេសចិននៅថ្ងៃទី 30 ខែតុលាខាងមុខនេះ។ សម្រាប់ពេលនេះក្រុមហ៊ុន iQOO ក៏បានចាប់ផ្តើមទទួលនូវការ Pre-order ទៅលើស្មាតហ្វូននេះតាមរយៈអនឡាញ និងហាង offline ជាច្រើនផងដែរ។ ទាក់ទងនឹងស្មាតហ្វូនជំនាន់ថ្មី iQOO 13 នេះ ក្រុមហ៊ុននេះ គឺបានបញ្ជាក់រួចហើយអំពីការឌីស្សាញ និងលក្ខណៈសម្បត្តិជាច្រើនរួចហើយ។
យោងតាមការបែកធ្លាយថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី iQOO 13 នឹងមានតម្លៃ 3,999 យ៉ន់ (~$560) ដែលតម្លៃនេះ បង្ហាញថា តម្លៃរបស់ស្មាតហ្វូននេះមិនឡើងនោះទេបើធៀបទៅនឹងម៉ូឌែល iQOO 12 កាលពីឆ្នាំមុននេះ។ យ៉ាងណាមិញ ការបង្ហោះនៅលើ Weibo ចេញពីគណនីមួយដែលមានឈ្មោះថា Galant V ដែលគេស្គាល់ថា គឺជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន iQOO នៅក្នុងប្រទេសចិន បញ្ជាក់ថា ស្មាតហ្វូន iQOO 13 នឹងកើនឡើងនូវតម្លៃដែលជៀសមិនផុតនោះទេ។
បើតាមការបញ្ជាក់របស់ប្រធានផ្នែកផលិតផលនេះ តម្លៃនៃការផលិតទៅលើស្មាតហ្វូន iQOO 13 នេះគឺមានការកើនឡើងដល់ទៅរាប់រយ យ៉ន់ ដែលធ្វើអោយតម្លៃរបស់ស្មាតហ្វូននេះ កើនឡើងដែលមិនអាចជៀសបាននោះទេ។ សម្រាប់តម្លៃក្រោម 3,999 យ៉ន់ ប្រហែលជាលែងមានទៀតហើយ។ នៅក្នុងនោះ ក្រុមហ៊ុន iQOO ក៏ប្រហែលជាលែងដំណើរការនូវកម្មវិធី trade-in program ទៅលើស្មាតហ្វូន Vivo ដូចគ្នា។
Article image
សូមជំរាបថា តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនកន្លងមកនេះ បាននិយាយថា ស្មាតហ្វូន iQOO 13 នេះនឹងមានអេក្រង់រាបស្មើរទំហំ 6.82-អ៊ីង flat BOE គាំទ្រនូវកម្រិតភាពច្បាស់ 2K resolution និងមានល្បឿន 144Hz refresh rate ។ បើមើលទៅលើប្រព័ន្ធសុវត្ថិភាពនោះ ស្មាតហ្វូននេះគឺមានសេនស័រស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ ស្មាតហ្វូន iQOO 13 នេះនឹងមានបន្ទះឈីប  Snapdragon 8 Elite។ ពាក្យចចាមអារ៉ាមជាច្រើនទម្លាយថា ស្មាតហ្វូននេះនឹងមានទំហំ 16 GB LPDDR5x RAM និងអង្គចងចាំ 1TB UFS 4.0 storage។
Article image
សម្រាប់ទីផ្សារនៅក្នុងប្រទេសចិននេះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 15 ផ្អែកលើស្បែកមុខកម្មវិធី  OriginOS 5។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 6,150mAh ជាមួយនឹង 120W rapid charging។ នៅលើស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50-Megapixel ផងដែរ។ បន្ទាប់ពីការប្រកាសជាផ្លូវការនៅក្នុងប្រទេសចិនរួចស្មាតហ្វូន iQOO 13 នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលសប្តាហ៍ទី 1 នៅក្នុងខែធ្នូខាងមុនេះ៕