
ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 series ត្រូវបានគរំពឹងថា នឹងមានាករប្រកាសចេញជាផ្លូវការនៅក្នុងខែតុលាខាងមុខនេះហើយ។ នៅថ្ងៃនេះមុនការបង្ហាញវត្តមាននោះ នៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមថ្មី ចាប់ផ្តើមនិយាយពីការឌីស្សាញរូបរាង និងលក្ខណៈសម្បត្តិមួយចំនួននៅលើស្មាតហ្វូនជំនាន់ថ្មីនេះហើយ។ ជាមួយនិងការបែកធ្លាយចុងក្រោយនេះ គឺមានការបញ្ជាក់ពីប្រព័ន្ធកាមេរ៉ាដែលមានប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Pro នេះថែមទៀតហើយ។
បើតាមការទម្លាយថ្មីនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវកាមេរ៉ាទំហំ 50MP ចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោល នឹងមានការប្រើប្រាស់នូវ variable aperture of f/1.4-f/2.5 ដែលខុសពី Xiaomi 14 Pro ដែលប្រកាសចេញពីឆ្នាំមុនគឺមានការបំពាក់នូវ f/1.4-f/4.0 variable aperture។ ជាមួយគ្នានេះ មុននេះ ក៏ធ្លាប់មានពាក្យចចាមថា ប្រព័ន្ធកាមេរ៉ារបស់ម៉ូដែល Pro ក៏នឹងមានការបំពាក់នូវឡែន periscope telephoto ផងដែរ ហើយក្នុងនោះ ultrawide camera ក៏នឹងមានទំហំ 50MP ដូចគ្នា។
Xiaomi 15 Pro ត្រូវបានគេរាយការណ៌ថា នឹងមានការប្រើប្រាស់នូវសិនស័រ OV50K នៅលើកាមេរ៉ាគោល។ សិនស័រនេះត្រូវបានគេបញ្ជាក់ថា គឺជាសិនស័រដែលមានសមត្ថភាពខ្ពស់បំផុតរបស់ OmniVision ហើយក៏សិនស័រដែលមានការបញ្ជាក់ពី dynamic range បានយ៉ាងល្អថែមទៀតផង។ OV50K image sensor គឺមានការតម្លើងមកជាមួយនូវ pixel size ទំហំ 1.2-micron និង sensor size ទំហំ 1/1.3″ ដែលនឹងផ្តល់នូវសមត្ថភាពខ្ពស់បំផុតសម្រាប់ការផលិតរូបភាព ជាពិសេស គឺទៅលើការថត low-light។ បន្ថែមពីនេះសិនស័រនេះ ក៏នឹងមានការគាំទ្រកម្រិត 120fps និង 60fps ក្នុងកម្រិត HDR ថែមទៀតផង។

និយាយពីឡែន Periscope telephoto វិញត្រូវបានគេរាយការណ៌ថា គឺមានការប្រើប្រាស់នូវសិនស័រ Sony IMX8 series ហ៊្សូមបាន 5x optical zoom។ បន្ថែមពីនេះនៅលើ Xiaomi 15 Pro ក៏មានការគាំទ្រដោយឡែន Leica Summilux lens ផងដែរ ដែលធានាថា នឹងផ្តល់នូវរូបភាពច្បាស់បំផុត។
