ស្វែងរកពួកយើង:

ប្រព័ន្ធកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី realme GT 6 ត្រូវបញ្ជាក់ជាផ្លូវការហើយ!

ដោយ

Koun Jab Luffy

16 មិថុនា 2024 10:03 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន realme បានត្រៀមខ្លួននៅក្នុងការបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មី realme GT 6 នៅថ្ងៃទី 20 ខែមិថុនា សម្រាប់ទីផ្សារសកលដែលមានដូចជាប្រទេសឥណ្ឌាហើយ។ នៅមុនការប្រកាសជាផ្លូវការប៉ុន្មាននោះ នៅពេលនេះ ក្រុមហ៊ុន realme បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏ទើបតែបញ្ជាក់អំពីបន្ទះឈីប ថាមពលថ្ម និងបច្ចេកវិទ្សាសាកថ្មលឿនរបស់ស្មាតហ្វូននេះ។ នៅពេលនេះ ក្រុមហ៊ុននេះ ក៏បានទម្លាយអំពីកាមេរ៉ាគោល និងកាមេរ៉ា telephoto របស់ស្មាតហ្វូននេះផងដែរ។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានបង្ហាញអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី realme GT6 នេះ គឺមានកាមេរ៉ា 50-Megapixel Sony LYT-808 គាំទ្រជាមួយសិនស័រ 1/1.4-អ៊ីង និងកម្រិត wide f/1.69 aperture ហើយនិងមានការទ្រទ្រង់នូវ មុខងារ OIS ថែមទៀតផង។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 កម្រិតខ្ពស់នេះ នឹងធ្វើអោយស្មាតហ្វូន GT 6 នេះ នឹងមានសមត្ថភាពក្នុងការផលិតរូបភាពបានគុណភាពច្បាស់ខ្ពស់ក្នុងការប្រើប្រាស់។ ក្រុមហ៊ុនបានបញ្ជាក់ថា កាមេរ៉ាគោលរបស់ស្មាតហ្វូន GT6 នេះ គឺទ្រទ្រង់ទៅលើការថតវីដេអូ 4K Dolby Vision video recording ផងដែរ។
Article image
បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏នូវមានកាមេរ៉ា 50-Megapixel Telephoto ដែលគាំទ្រជាមួយនិងឡែន 47mm focal length រួមជាមួយនឹងមួយគ្រាប់ទៀត មានកាមេរ៉ា 8-Megapixel ultrawide។ នៅលើស្មាតហ្វូន GT6 នេះ ក៏មានការទ្រទ្រង់នូវ realme HyperTone Image Engine ដែលដំណើរការរូបភាពនៅក្នុងទម្រង់ RAM Domain ជាមួយនឹង AI ថែមទៀតផង។ វាក៏មានមុខងារជាច្រើនទៀតនៅក្នុងការថតរូបភាពដូចជា Texture Portrait, Fast Capture, Night Mode, Star Mode, Street Mode, AI Smart Removal និង  AI Night Vision។
Article image
បើមើលទៅលើលក្ខណៈសម្បត្តិនោះ ក្រុមហ៊ុន realme បានបញ្ជាក់ថា ស្មាតហ្វូន realme GT6 នេះ នឹងមានថាមពលថ្មទំហំ  5,500mAh និងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 120W rapid charging។ នៅលើស្មាតហ្វូន GT6 នេះ មានបំពាក់នូវបន្ទះអេក្រង់ 8T LTPO OLED ហើយនិងមានកម្រិតពន្លឺអេក្រង់ដល់ទៅ 6,000nits។ បន្ថែមពីនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការតម្លើងនូវរ៉េម LPDDR5x RAM និងអង្គចងចាំ UFS 4.0 storage ថែមទៀតផង។ ស្មាតហ្វូន GT6 នេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលមានប្រព័ន្ធ 10,014 sq mm dual VC cooling system ធំបំផុតរបស់ក្រុមហ៊ុននេះ៕
Article image
ប្រព័ន្ធកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី realme GT 6 ត្រូវបញ្ជាក់ជាផ្លូវការហើយ!